ព័ត៌មានជាតិ

លោក កែវ រ៉េមី ថ្លែងអំណរគុណសម្តេចតេជោ, បណ្ឌិត សុខ ទូច ចំពោះការផ្តល់គោរមងារ ជូនអ្នកគ្រូ ត្រឹង ងា ជាកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រ

ភ្នំពេញ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងអំណរគុណជាអនេកប្បការ ជូនលោកបណ្ឌិតសភាចារ្យ សុខ ទូច ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីជាទីគោរព ដែលបានឯកភាពតាមការស្នើសុំរបស់លោក ក្នុងការផ្តល់គោរមងារជូនអ្នកគ្រូ ត្រឹង ងា (អ្នកស្រី ឡាយ ហ៊ុនគី) ជាកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីបណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្រត ត្រឹង ងា គឺជាសាស្រ្តាចារ្យខ្មែរមួយរូប មានស្នាដៃជាច្រើនដែលបានចងក្រងឯកសារ សម្រាប់ជាពុទ្ធិ ដល់កូនខ្មែរគ្រប់រូប៕

To Top