ព័ត៌មានជាតិ

ពាក្យស្លោកពាណិជ្ជកម្ម មានតម្លៃរាប់ពាន់ដុល្លារ នៅបណ្ណាគារ ឈិន គ័ង ប្រើប្រាជ្ញារបស់អ្នក ដើម្បីទទួលប្រាក់រង្វាន់ ពីរពាន់ដុល្លារ

ភ្នំពេញ៖ កម្មវិធីស្វែងរក ពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់ធំពីបណ្ណាគារ ឈិន គ័ង ត្រូវបានចាប់ផ្ដើមជាផ្លូវការ នៅថ្ងៃទី ១៨ ខែតុលា នេះហើយ។

ក្នុងរយៈពេលដែលម៉ាកសម្ភារៈការិយាល័យ ដ៏ល្បីល្បាញរបស់ចិន M&G បានចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា កន្លងមកនេះ ក្រុមហ៊ុនបានផ្ដោត ក្នុងការបង្កើតនិងផ្សព្វផ្សាយនូវម៉ាកសញ្ញា ឈិន គ័ង ដើម្បីផ្តល់ជូនអតិថិជនកម្ពុជានូវផលិតផលសម្ភារៈការិយាល័យដែលមានគុណភាពកាន់តែល្អ ដែលទន្ទឹមនឹងនេះក៏ជាផលិតផលប្រកបដោយ គុណភាពពីប្រទេសចិនផងដែរ។

កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្មនេះ នឹងត្រូវបានធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា ដោយអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់ បង្ហាញសមត្ថភាពរបស់ខ្លួនយ៉ាងសកម្ម។ នេះមិនត្រឹមតែជាការប្រកួតប្រជែងប្រជាប្រិយភាព និងទេពកោសល្យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសំខាន់ ដើម្បីលើកកម្ពស់វប្បធម៌ ប្រពៃណីរបស់កម្ពុជា និងវប្បធម៌ម៉ាក ឈិន គ័ង ផងដែរ។ បណ្ណាគារ ឈិន គ័ង នឹងបន្តជួយដល់ការអភិវឌ្ឍផ្នែកទីផ្សារ និងវប្បធម៌នៅកម្ពុជា។

តារាល្បីក្នុងបណ្ដាញសង្គម + អ្នកជំនាញផ្នែកអក្សរសាស្ត្រ ជាការរួមផ្សំដ៏ប្លែកអស្ចារ្យ ដែលនាំមកនូវបទពិសោធន៍ថ្មីស្រឡាង

កម្មវិធីនេះមិនត្រឹមតែបានអញ្ជើញតារាល្បី ក្នុងបណ្ដាញសង្គមនៅកម្ពុជា មកធ្វើការផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអញ្ជើញ ក្រុមអ្នកជំនាញផ្នែកអក្សរសាស្ត្រខ្មែរ ចូលរួមធ្វើជាគណៈកម្មការផងដែរ។ មានទាំងប្រជាប្រិយភាពនិងជំនាញវិជ្ជាជីវៈទន្ទឹមគ្នា ដើម្បីចូលរួម ក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍នេះដែលធានាថា ព្រឹត្តិការណ៍នេះ ត្រូវបានប្រព្រឹត្ត ទៅដោយបើកចំហ និងយុត្តិធម៌។

ការដាក់ពាក្យស្នើសុំចូលរួមក្នុងកម្មវិធីនេះ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ២៨ ខែតុលា។ អ្នកអាចចូលរួមដោយការផ្ញើសារផ្ទាល់មកកាន់ទំព័រហ្វេសប៊ុក (M&G Cambodia​) ។ ការជ្រើសរើសថាយតម្លៃជាសាធារណៈនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៨ ខែតុលា ដែលនឹងធ្វើការជ្រើសរើសរង្វាន់ទី១ ចំនួន 0១ រូប និងរង្វាន់ឆ្នើមចំនួន ១០ រូប។ អ្នកឈ្នះរង្វាន់ឆ្នើម នឹងទទួលបានឱកាសការងារនៅក្នុងបណ្ណាគារ ឈិន គ័ង ថែមទាំងមានឱកាសក្លាយជាទូត​សុ​ឆន្ទៈរបស់បណ្ណាគារ ឈិន គ័ង។ ពិធីប្រគល់រង្វាន់នៃកម្មវិធីនេះ នឹងត្រូវធ្វើឡើងនៅថ្ងទី ២៨ ខែតុលា នៅពហុកីឡជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ។

លក្ខខណ្ឌតម្រូវ៖

១.មានចំណេះដឹងនិងយល់ដឹងគ្រប់គ្រាន់ អំពីបណ្ណាគារ ឈិន គ័ង។

២.ប្រើពាក្យមានភាពច្នៃប្រឌិត មិនមានកំណត់ចំនួនពាក្យទេ ត្រូវសមស្របនឹងរូបភាពរបស់បណ្ណាគារ ឈិន គ័ង។

3. ងាយយល់ ងាយស្រួលក្នុងការចងចាំ និងផ្សព្វផ្សាយ។

អំពីរង្វាន់៖

រង្វាន់ទី១៖ (ចំនួន ១ រូប)

រង្វាន់ជាសាច់ប្រាក់ ២០០០ ដុល្លារ + សម្ភារៈការិយាល័យដែលមានតម្លៃស្មើនឹង ១០០០ ដុល្លារ + ការបញ្ចុះតម្លៃចំនួន ៣០% អស់មួយជីវិតនៅតាមបណ្ណាគារ ឈិន គ័ង គ្រប់សាខាទាំងអស់។

រង្វាន់ឆ្នើម៖ (ចំនួន ១០ រូប)

រង្វាន់ជាសាច់ប្រាក់ ២០០ ដុល្លារសម្រាប់ម្នាក់ + សម្ភារៈការិយាល័យ ដែលមានតម្លៃស្មើនឹង១០០ ដុល្លារ។

ព័ត៌មានសង្ខេបអំពីក្រុមហ៊ុន៖

M&G ក្នុងនាមជាផលិតករនៃសម្ភារៈការិយាល័យធំជាងគេមួយ នៅលើពិភពលោក និងជាអ្នកផ្គត់ផ្គង់សម្ភារៈការិយាល័យរួមបញ្ចូលគ្នានូវគុណតម្លៃច្នៃប្រឌិតនិងគុណសម្បត្តិសេវាកម្ម តែងប្តេជ្ញាធ្វើឲ្យការរៀនសូត្រ  និងការបំពេញការងារកាន់តែមានភាពរីករាយ និងមានប្រសិទ្ធភាពជាងមុន។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាល នៅទីក្រុងសៀងហៃ ប្រទេសចិននិងមានសួនឧស្សាហកម្មទំហំ ៥០០.០០០ ម៉ែត្រការ៉េ។ នៅឆ្នាំ ២០១៩ មន្ទីរពិសោធន៍ឈិន គ័ង ត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយសេវាកម្មវាយតម្លៃថ្នាក់ជាតិរបស់ប្រទេសចិន សម្រាប់ការវាយតម្លៃអនុលោមភាព (CNAS) ដែលមានសមត្ថភាពត្រួតពិនិត្យ ស្របតាមកម្រិតពិភពលោក។

ផលិតផលរបស់ M&G​ ត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ចំនួន ១១០។ បណ្ណាគារ ឈិន គ័ង លក់រាយមានជិត ៨ ម៉ឺនកន្លែង នៅទូទាំងប្រទេសចិន និងមានដៃគូនៅទូទាំងពិភពលោក។ ក្រុមហ៊ុនបានបន្តរក្សាកំណើនយ៉ាងលឿនទ្វេដង ក្នុងរយៈពេលដប់ឆ្នាំកន្លងមក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ផលិតផលផ្សេងៗរបស់បណ្ណាគារ ឈិន គ័ង ​អាចត្រូវបានគេមើលឃើញ នៅក្នុងសន្និសិទ APEC វេទិកា Boao Forum for Asia​ សន្និសិទនាយកប្រតិបត្តិសកល និងសន្និសីទជាន់ខ្ពស់ ថ្នាក់ជាតិដទៃទៀត ដែលបង្ហាញពីចក្ខុវិស័យរបស់ M&G​ ​ក្នុងការបង្កើត “ម៉ាកសម្ភារៈការិយាល័យលំដាប់ពិភពលោក”៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top