ព័ត៌មានជាតិ

អរគុណបងប្អូនអ្នកសារព័ត៌មាន ដែលបានចូលរួមថែរក្សាការពារសន្តិភាព!

កាលពីម្សិលមិញ ខ្ញុំមានឱកាសបានសប្បាយរីករាយជាមួយបងប្អូនអ្នកសារព័តមានមកពី២០អង្គភាពដែលកំពុងចូលរួមផ្សព្វផ្សាយព័ត៌មានពិត នឹងកំពុងរួមគ្នាផ្សព្វផ្សាយអំពើល្អតាមសកម្មភាពផ្សព្វផ្សាយព័ត៌មានល្អៗដែលមានប្រយោជន៍សម្រាប់សង្គមជាតិ។

ខ្ញុំសូមស្វាគមន៍ទទួលរាប់អាននឹងផ្តល់ក្តីស្រឡាញ់ដល់បងប្អូនអ្នកសារព័ត៌មានដោយមិនរេីសអេីង​ មិនគិតពីកម្រិតទំហំតូចធំក្រីក្រឬដែលពុំសូវមានអ្នកណាស្គាល់រាប់អាន។ 

ទន្ទឹមនឹងនេះដែរ ខ្ញុំសូមស្វាគមន៍ លោក ហង្ស ចក្រា ចាងហ្វាងសារព័ត៌មានខ្មែរម្ចាស់ស្រុក និង លោក ស៊ាង ប៊ុនសុង ចាងហ្វាងសារព័ត៌មានសាន់ដេ ដែលពីមុនធ្លាប់តែប្រឆាំងនឹងរាជរដ្ឋាភិបាល ប៉ុន្តែពេលនេះក្រោយពីបានជួបខ្ញុំហើយ គឺបងប្អូនមានទំនុកចិត្តនិងភាពកក់ក្តៅកាន់តែខ្លាំងឡេីង​ ហើយក៏បានស្ម័គ្រចិត្តចូលរួមបម្រើផលប្រយោជន៍ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

ខ្ញុំសូមគាំទ្រនឹងលើកទឹកចិត្តដល់បណ្តាសារព័ត៌មានទូទាំងប្រទេស សូមមានឧត្តមគតិខ្ពស់ក្នុងការផ្សព្វផ្សាយព័ត៌មានពិតដោយឈរលើក្រមសីលធម៍ខ្ពស់ជាមួយនឹងការទទួលខុសត្រូវ ហើយនាំគ្នាជួយលុបបំបាត់ព័ត៌មានក្លែងក្លាយ លុបបំបាត់ការផ្សាយដែលមានចរិតលក្ខណៈញុះញ៉ុងបង្កបញ្ហា លុបបំបាត់ការសរសេរឬអត្ថាធិប្បាយដែលមានពាក្យអសុរោះ (ឈ្លើយ) នឹងឈប់ជួយផ្សាយព័ត៌មានដល់បុគ្គលអាក្រក់មួយចំនួនដែលគ្រាន់តែចង់ខ្ចីដៃព័ត៌មានទៅប្រើដោះដូរជាមួយប្រាក់កាសបន្តិចបន្តួច។

មុននឹងផ្សព្វផ្សាយអ្វីៗសូមបងប្អូនអ្នកសារព័ត៌មានត្រូវរកប្រភពអោយបានច្បាស់លាស់ត្រឹមត្រូវជាមុនសិន ហើយត្រូវរៀបចំខ្លួនអោយមានសីលធម៍ខ្ពស់ដែលជាទីស្រឡាញ់នឹងទុកចិត្តរបស់ប្រជាពលរដ្ឋ នឹងជាទីស្រឡាញ់រាប់អានពីរាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំនឹងបន្តរៀបចំកម្មវិធីហូបអាហារគុណធម៍ជាមួយអ្នកសាព័ត៌មានថ្មីៗជាច្រើនទៀតនៅពេលក្រោយនេះ ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

(ហ្វេសប៊ុកផេក Duong Dara)

To Top