ព័ត៌មានជាតិ

ដំរីឈ្មោះ ខាវ៉ានរស់នៅម្នាក់ឯងជាង៣០ឆ្នាំ នៅប៉ាគីស្ថាន បានមកដល់កម្ពុជា ហើយ

ភ្នំពេញ ៖ ដំរីឈ្មោលមួយក្បាលឈ្មោះ ខាវ៉ានបានធ្វេីដំណេីរ តាមយន្តហោះពិសេសមកដល់កម្ពុជាហេីយ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់រស់នៅតែម្នាក់ឯងជាង៣០ឆ្នាំ នៅប្រទេសប៉ាគីស្ថាន។ នេះបើតាមហ្វេសប៊ុក លោក យ៉ង សាំងកុមារ អតីតប្រធានអង្គការសេដាក។

លោកយ៉ង សាំងកុមារបន្តថា ការមកដល់របស់ដំរីខាវ៉ានដោយសារតារាចម្រៀងស្រ្តីជនជាតិអាមេរិក (Cher)បានខំប្រឹងប្រែងជួយរំដោះដំរីនេះពីភាពឯកោមករស់នៅទឹកដីកម្ពុជាជាមួយដំរីដទៃទៀត។

លោកថា ការនាំដំរីពីប៉ាគីស្តានមកកម្ពុជា បានក្លាយជាព័ត៌មានល្បីល្បាញ ពេញពិភពលោកដែលធ្វើ ឲ្យគេស្គាល់កម្ពុជាកាន់តច្រេីន។ នៅមានឱកាសកសាងភាពល្បីល្បាញ នៅលេីពិភពលោកខាងអភិរក្សធនធាន ធម្មជាតិដោយចាប់ផ្តេីមថែរក្សាអ្វីដែលននៅសលនិងស្តារឡេីងវិញជាបណ្តេីរ។

បើតាមហ្វេសប៊ុករបស់ទូរទស្សន៍PNN ប្រទេស​ស្រី​លង្កា​ បានជូន​ដំរី​មួយនេះ​ដល់​ប៉ាគីស្ថាន​ ដេីម្បី​ភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​។ ខាវ៉ានត្រូវបាននាំមកប៉ាគីស្ថាន ដែលពេលនោះមានអាយុត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ។

ដំរីខាវ៉ាន បានចំណាយជីវិត ក្នុងភាពអត់ឃ្លាន ក្នុងទីកន្លែងមួយដែលហ៊ុំព័ទ្ធដោយរបង ក្នុងសួនសត្វដែល មានឈ្មោះថា Islamabad ZOO​ ដោយ​ជេីង​ដាក់ច្រវាក់ អស់រយៈពេលជាច្រើនឆ្នាំ ហើយត្រូវបានបង្ខំឲ្យសំដែងទទួលភ្ញៀវ​។

ពិភពលោក​បានអាណិត​ខាវ៉ាន​កាន់តែខ្លាំងគឺនៅឆ្នាំ ២០១២ គាត់បានបាត់បង់ដៃគូដ៏ល្អតែមួយគត់របស់គាត់ គឺដំរីញីដែលមានឈ្មោះថា សាហេលី Saheli ដោយនាងបានស្លាប់ ក្រោយទទួលរងនៃការឆ្លងមេរោគ ពីច្រវ៉ាក់ដែលបានដាក់នៅជាប់ជើងនាង ។ ក្រោយ​មរណភាព​របស់​ Saheli ខាវ៉ាន​ ត្រូវ​បាន​គេប្រសិទ្ធនាមថា​ ដំរី​ដែល​ឯកាបំផុត​ក្នុងលោក​។

កាលពី ៤ ឆ្នាំមុន អ្នកចំរៀងប៉ុបអាមេរិក​ឈ្មោះថា Cher បានសម្រេចចិត្តបើកយុទ្ធនាការសង្គ្រោះកាវ៉ាន់ (SaveKaavan campaign) ។ យុទ្ធនាការ នេះត្រូវបានចុះហត្ថលេខា ដោយមនុស្សចំនួន ២០០,០០០ នាក់។

តុលាការប៉ាគីស្ថាន កាលពីថ្ងៃទី១៧ ខែកក្កដា បានសម្រេចជ្រើសរើសកម្ពុជា ជាជម្រកថ្មីរបស់ដំរី Kaavan បន្ទាប់ពីមានការទាមទាររកសេរីភាពឲ្យដំរី Kaavann តាមរយៈអ៊ីនធឺណិត ដែលដឹកនាំដោយតារាចម្រៀងប៉ុបអាមេរិក Cher តាំងពីឆ្នាំ២០១៦ មក។

ខាវ៉ាន នឹងយកទៅឲ្យរស់នៅក្នុងតំបន់ជម្រក​សត្វ​ព្រៃ​
គូលេន​ព្រហ្មទេព​ក្នុងភូមិសាស្រ្ត ខេត្តឧត្តរមានជ័យ៕

To Top