ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានសម្រេចបញ្ចេញម៉ាស ចំនួន២លានបន្ថែមទៀត ដោយក្នុងនោះមួយលានសម្រាប់រាជធានីភ្នំពេញ និងមួយលានទៀត សម្រាប់ខេត្តសៀមរាប ដើម្បីចូលរួមប្រើប្រាស់ជាបន្ទាន់ក្នុងការជួយទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា។
ការបញ្ចេញម៉ាសចំនួន២លាន (លើកទី២) នៅពេលនេះ គឺជាការបន្ថែមដែលកាលពីមុនបានបញ្ចេញចំនួន ២លានម៉ាសម្តងរួចមកហើយ សម្រាប់រាជធានីភ្នំពេញ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)