ព័ត៌មានជាតិ

លោក សយ សុភាព ត្បកឱ្យក្រុមប្រឆាំង នៅក្រៅប្រទេសថា កុំសង្ឃឹមគណបក្សប្រជាធិបតេយ្យ នៅអាមេរិកឈ្នះឆ្នោត អាចវិលមកស្រុកខ្មែរវិញបាននោះ

ភ្នំពេញ៖ បន្ទាប់ពីលោកស្រី មូ សុខហួរ បានប្រកាសគម្រោងដឹកនាំ ក្រុមប្រឆាំងនៅក្រៅប្រទេស និងសកម្មជនវិលចូលកម្ពុជាវិញ តែត្រូវលើកពេលក្រោមលេសនេះ លេសនោះជាបន្តបន្ទាប់ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានត្បកឱ្យក្រុមប្រឆាំងថា កុំសង្ឃឹមគណបក្សប្រជាធិបតេយ្យ នៅអាមេរិកឈ្នះឆ្នោតហើយ អាចវិលចូលស្រុកខ្មែរបានវិញនោះ ព្រោះអាមេរិកមិនបានចាត់ទុកខ្មែរ ក្នុងយុទ្ធសាស្ត្រទេអាមេរិក មើលវៀតណាម ជាចំណុចពិសេស សម្រាប់ទប់ឥទ្ធិពលមហាយក្សចិន។

សូមរំលឹកថា ក្នុងអាណត្តិប្រធានាធិបតីលោក ប៉ារ៉ាក់ អូប៉ាម៉ា គណបក្សប្រជាធិបតេយ្យរបស់អាមេរិក តាមរយៈវិទ្យាស្ថានNDI(National Democratic Institution) ធ្លាប់បានធ្វើការយ៉ាងសកម្ម ជាមួយអតីតគណបក្សប្រឆាំង នៅកម្ពុជាវាយប្រហារ និងរករឿងបំផ្លាញសន្តិភាព នៅកម្ពុជាមិនចេះឈប់ឈរឡើយ ។

តាមរយៈគេហទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ លោក សយ សុភាព បានសរសេរត្បកឱ្យក្រុមប្រឆាំង ក្នុងន័យដើមទាំងស្រុងថា “ត្រូវចេះស្តាប់អ្នកវិភាគ អ្នកប្រវត្តិសាស្ត្រ អ្នកភូមិសាស្ត្រ នយោបាយ ។ កុំដើរផ្លូវដដែល ដែលគូសវាសដោយ អាមេរិក និង ក្រុម ឥណ្ឌូប៉ាស៊ីហ្វិក។ មកបានឬមិនបាន វាមិនអាស្រ័យលើ មីង ទេ តែវាអាស្រ័យលើ អ្នករៀបរៀង គឺ អាមេរិ ក និង បក្ខពួករបស់គេ។ មីងកុំច្រឡំថាបក្សប្រជាធិបតេយ្យឈ្នះ មីង អាចមកស្រុកបាន ។ អាមេរិកមិនបានចាត់ទុកខ្មែរ ក្នុង យុទ្ធសាស្ត្រ ទេអាមេរិកមើលវៀតណាម ជាចំនុចពិសេស ទប់ឥទ្ធិពលចិន។ ឆ្នាំ ក្រុមរបស់គេ នឹង បើកការវាយលុកមកលើចិន និង មិត្តរបស់ចិនរឹតតែខ្លាំង។ ក្នុងន័យនេះ មីង នឹង រកលេសផ្សេងទៀតពីការពន្យាពេលមកស្រុក។ ខ្ញុំបាននិយាយរួចហើយ អំពីភូមិសាស្ត្រនយោបាយ។ ក្រុមមីងពិតជាបានដឹងច្បាស់ណាស់ ជាពិសេសមេធំរបស់មីង។ មីងជាអ្នកពូជពង្សខ្មែរកម្ពុជាក្រោម មិនគួរនៅតែចាញ់បោកគេទៀត” ៕

To Top