ព័ត៌មានជាតិ

សម្តេចម៉ែ យាងបំពេញព្រះរាជទស្សនកិច្ច ក្នុងស្ថានទូតចិនប្រចាំកម្ពុជា និងយាងជាអធិបតីកាត់ខ្សែបូសម្ពោធ «សួនមិត្តភាពកម្ពុជា-ចិន»

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមករា ពិធីកាត់ខ្សែបូសម្ពោធ «សួនមិត្តភាពកម្ពុជា-ចិន» ត្រូវបានរៀបចំឡើងយ៉ាងអធឹកអធមបំផុត ក្នុងស្ថានទូតចិនប្រចាំកម្ពុជា ដែលមានទីតាំង#156 លើមហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ។ តបតាមសេចក្តីថ្វាយបង្គំ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានសព្វព្រះរាជហឫទ័យ ស្តេចយាងកាត់ខ្សែបូសម្ពោធ «សួនមិត្តភាពកម្ពុជា-ចិន» ជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំងនៃកម្ពុជា លោកស្រី Zuo Wenxing ទីប្រឹក្សាកិច្ចការនយោបាយ នៃស្ថានទូតចិនប្រចាំកម្ពុជា និងមន្រ្តីទូតជាច្រើនរូបទៀតមានវត្តមាន ក្នុងពិធីសម្ពោធខាងលើ។ មុនពេលចាប់ផ្តើមនៃពិធីខាងលើ សម្តេចព្រះមហាក្សត្រីទ្រង់ បានសព្វព្រះរាជហឫទ័យរាជានុញ្ញាត ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់។

សម្តេចព្រះមហាក្សត្រី មានព្រះបន្ទូលថា ទ្រង់មានក្តីសោមនស្សរីករាយជាពន់ពេក ដែលបានតបតាមសេចក្តីថ្វាយបង្គំរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន ដើម្បីជាអធិបតីក្នុងពិធីសម្ពោធខាងលើនេះ។ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” និងព្រះអង្គផ្ទាល់ជាមិត្តចាស់ មិត្តល្អ នៃប្រជាជនចិន។ ហើយព្រះអង្គមានក្តីរំភើបជាពន់ពេកដែល លោកប្រធានាធិបតីចិន Xi Jinping បានថ្វាយគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន ជូនទ្រង់។ មហាកិត្តិយសនេះ មិនត្រឹមតែជារបស់ព្រះអង្គនោះទេ ក៏គឺជាមហាកិត្តិយសសម្រាប់ ប្រជាជនកម្ពុជាគ្រប់ៗរូប។ ថ្ងៃនេះព្រះអង្គក៏មានក្តីរំភើបជាខ្លាំង ក្រោយពីបានទតឃើញដើមស្វាយ ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេច “ព្រះបរមរតនកោដ្ឋ” និងព្រះអង្គផ្ទាល់ជូនចំពោះ​ ស្ថានទូតចិនមានការដុះលូតលាស់ល្អ បែកមែកសាខាលាស់ស្លឹកខៀវខ្ចី និងសម្បូរទៅដោយផ្លែផ្កាជាច្រើនអនេក។ ព្រះអង្គបានថ្លែងអំណរគុណ ដល់មន្រ្តីស្ថានទូតគ្រប់ជំនាន់ ដែលបានចូលរួមមើលថែរក្សាដើមស្វាយទាំងពីរនេះ ដោយយកចិត្តទុកដាក់បំផុត ហើយទ្រង់នឹងបន្តលើកកម្ពស់មិត្តភាពចិន និងកម្ពុជាកាន់តែជ្រាលជ្រៅ ថែមមួយកម្រិតទៀត។

លោកឯកអគ្គរដ្ឋទូតចិន បានតំណាងឲ្យមន្រ្តីគ្រប់រូប ក្នុងស្ថានទូតថ្លែងអំណរ ព្រះគុណយ៉ាងជ្រាលជ្រៅបំផុតដែល សម្តេចព្រះមហាក្សត្រីបាន ឆ្លៀតពេលវេលាដ៏មមាញឹក ដើម្បីយាងជាអធិបតីក្នុងពិធីសម្ពោធខាងលើ ដែលបានរៀបចំឡើងក្នុងស្ថានទូតចិន ហើយឯកឧត្តមក៏បានថ្វាយ ព្រះពរជាថ្មីម្តងទៀតក្នុងឱកាស ព្រះអង្គទទួលបានគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងពេលថ្មីៗនេះ។

លោកបានបន្តទៀតថា កាលពីឆ្នាំ១៩៦៧ សម្តេច “ព្រះបរមរតនកោដ្ឋ” និងសម្តេចព្រះមហាក្សត្រី បានសព្វព្រះហឫទ័យប្រោស ព្រះរាជទានកូនដើមស្វាយចំនួន ២ ដើម។ ឆ្លងកាត់រយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ ដើមស្វាយទាំងពីរដើម បានរីកធំធាត់បែកមែកលាស់ស្លឹកល្អ។ ប្រៀបដូចមិត្តភាពចិននិងកម្ពុជា ឆ្លងកាត់ការសាកល្បងនៃភាព ប្រែប្រួលរបស់ពេលវេលា និងស្ថានភាពអន្តរជាតិកន្លងមកនេះ តែមិត្តភាពមួយនេះនៅតែ អភិវឌ្ឍន៍រឹតតែរឹងមាំខ្លាំងក្លា។

លោកមានប្រសាសន៍ថា «អ្នកជំនាន់មុនដាំដើមឈើ អ្នកជំនាន់ក្រោយទទួលបានម្លប់» នេះក៏ដូចជាមួយនឹងមិត្តភាពចិន និងកម្ពុជា ដែលស្ថិតក្រោមការបីបាច់ ថែទាំយ៉ាងយកចិត្តទុកដាក់ពីសម្តេច «ព្រះបរមរតនកោដ្ឋ» និងថ្នាក់ដឹកនាំចិនជំនាន់មុន ប្រទេសទាំងពីរទើបអាចក្លាយជា «មិត្តដែកថែប» និងសហគមន៍ជោគវាសនារួមដូចសព្វថ្ងៃនេះ។
ចិនមានសុភាសិតមួយតែងពោលថា «ផឹកទឹកមិនបំភ្លេចអ្នកជីកអណ្ដូង» ដើម្បីជាសេចក្ដីនឹករឭក និងជាអនុស្សាវរីយ៍ដ៏ប្រពៃ សម្រាប់ព្រះរាជសកម្មភាពដ៏ឧដុង្គឧត្តម ក្នុងការបីបាច់ថែរក្សាមិត្តភាព នៃប្រទេសទាំងពីរនេះ ក៏ដូចជាសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការស្វែងយល់បន្ថែមនិង បន្តអភិវឌ្ឍន៍មិត្តភាពមួយនេះឲ្យកាន់តែល្អប្រសើរ ស្ថានទូតចិនបានប្រសិទ្ធនាមដល់ សួនច្បារដែលមានដើមស្វាយទាំងពីរដើមនេះថា «សួនមិត្តភាពកម្ពុជា-ចិន» ។

ថ្ងៃនេះ ស្ថិតក្រោមព្រះរាជវត្តមានដ៏ឧដុង្គឧត្តមបំផុត របស់សម្តេចព្រះមហាក្សត្រី ក្នុងពិធីសម្ពោធខាងលើនេះ នឹងធ្វើឲ្យសួនមិត្តភាពមួយនេះ បង្កប់នូវអត្ថន័យកាន់តែជ្រាលជ្រៅ ថែមមួយកម្រិតទៀត។ ហើយស្ថានទូតចិន នឹងបន្តថែរក្សាដើមស្វាយទាំងពីរនេះ ដោយយកចិត្តទុកដាក់បំផុត និងខិតខំបីបាច់បណ្ដុះពន្លកថ្មីៗជាច្រើនទៀត ដើម្បីអោយដើមស្វាយដែលជានិមិត្តរូប នៃមិត្តភាពចិននិងកម្ពុជា រីកលូតលាស់បន្តពីមួយជំនាន់ទៅមួយជំនាន់៕

柬埔寨太后莫尼列陛下访问中国驻柬使馆并出席“中柬友谊园”落成剪彩仪式

1月14日上午,位于金边毛泽东大道156号的中国驻柬埔寨使馆院内彩旗迎风招展,气氛喜庆热烈,“中柬友谊园”落成剪彩仪式正在举行。柬埔寨太后莫尼列陛下应邀与王文天大使共同为友谊园落成剪彩。柬王室阿伦公主、副首相贡桑奥、使馆政务参赞左文星等馆领导及所有外交官出席。仪式开始前莫尼列太后与王大使等进行了亲切友好的交谈。

莫尼列太后表示,很高兴应王大使邀请来到中国驻柬使馆,为中柬友谊园落成剪彩。西哈努克太皇和我是中国人民的老朋友、好朋友。不久前习近平主席授予我“友谊勋章”,我深受感动。这份至高无上的荣誉不仅属于我,更属于全体柬埔寨人民。今天看到当年太皇和我一同赠送给中国使馆的芒果树生机勃勃,枝繁叶茂,硕果累累,我感到无比高兴。衷心感谢历届使馆工作人员的精心维护。我本人和柬埔寨王室将继续为深化柬中友谊作出努力。

王大使代表使馆全体馆员衷心感谢莫尼列太后拨冗访问大使馆并亲自为友谊园剪彩,再次热烈祝贺莫尼列太后陛下荣获中华人民共和国友谊勋章。他表示,1967年,西哈努克太皇和太后陛下向中国驻柬使馆惠赠了两棵芒果树苗。虽历经五十多载风雨洗礼,这两颗芒果树依然根深叶茂、本固枝荣。恰如中柬友谊一般,虽经受了时间和国际风云变幻的考验,历久弥坚。

王大使表示,“前人栽树后人乘凉”,正是由于当年西哈努克太皇与中国老一辈领导人亲手缔造了中柬友谊,中柬两国才能成为今天的“铁杆”朋友和命运共同体。“吃水不忘打井人”,为缅怀西哈努克太皇为缔造中柬友谊做出的丰功伟绩,让更多人,特别是青年一代了解并传承好中柬传统友谊,中国驻柬使馆依托这两棵芒果树建成“中柬友谊园”。今天太后陛下亲临剪彩,为友谊园赋予了更深、更丰富的内涵。驻柬使馆将继续精心照料好这两颗芒果树,并将在友谊园内培育新的果苗,让象征中柬友谊的芒果树生生不息,世代传承。

To Top