ព័ត៌មានជាតិ

ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៦ ចាប់ផ្តើមហើយ

ភ្នំពេញ ៖ កម្មវិធីពានរង្វាន់អចលនទ្រព្យ ដ៏មានកិត្យានុភាពបំផុតនៅកម្ពុជា លើកទី ៦ ជាមួយនឹងការប្រកាសពីពេលវេលា សម្រាប់ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ២០២១ ការចុះឈ្មោះ ចូលរួម រហូតដល់ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១ ។

ក្នុងន័យលើកតម្កើង “ស្តង់ដារ មាស” ក្នុងវិស័យនេះ កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំលើកទី៦ បានអំពាវនាវបើកទទួលពាក្យ ដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងដែលលេចធ្លោជាងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះនឹងបញ្ចប់ ជាមួយនឹងការប្រកាស ពីក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងជ័យលាភី ដែលលេចធ្លោជាងគេ របស់ប្រទេសកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងកម្មវិធីរាត្រីសមោសរដ៏វិសេសវិសាល និងការប្រគល់ពានរង្វាន់ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រា ។

ប្រភេទនៃការបើកទទួលចូលរួមជាបេក្ខភាព រួមមានពានរង្វាន់កិត្តិយស សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ ការអភិវឌ្ឍ និងសិក្សាគម្រោងប្លង់ល្អបំផុត អមមកជាមួយនូវគ្រឿងឥស្សរិយយស ទទួលស្គាល់ពិសេសមួយចំនួន។ ពានរង្វាន់ថ្មីៗនៅឆ្នាំ ២០២១ រួមមានពានរង្វាន់សម្រាប់៖ ការអភិវឌ្ឍអគារប្រើរួម បានពេញលេញល្អបំផុត (Best Completed Condo Development) ការអភិវឌ្ឍលំនៅដ្ឋានបានពេញលេញល្អបំផុត (Best Completed Housing Development) និង ការអភិវឌ្ឍលក្ខណៈពាណិជ្ជកម្ម បានពេញលេញល្អបំផុត (Best Completed Commercial Development) ។

បន្ទាប់ពីរាត្រីសមោលសរដ៏រំភើបរីករាយ នៅទីក្រុងភ្នំពេញ អ្នកឈ្នះជ័យលាភីកំពូលៗ នៃពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៦ នឹងមានសិទ្ធិចូលរួម ប្រកួតប្រជែងពានរង្វាន់ “Best in Asia” ក្នុងវគ្គមុនផ្តាច់ព្រ័ត នៃកម្មវិធីពានរង្វាន់ អចលនទ្រព្យលើកទី១៦របស់ PropertyGuru Asia Property Awards ដែលនឹងត្រូវប្រារព្ធធ្វើឡើង នៅទីក្រុងបាងកក-ប្រទេសថៃ នាថ្ងៃសុក្រទី៩ ខែធ្នូ។

គួរបញ្ជាក់ ៖ ការជ្រើសរើសពីសាធារណជន និងការចូលរួមជាផ្លូវការ ពីបណ្តាក្រុមហ៊ុន និងគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវបាននិងកំពុងដំណើរការ ទទួលនៅលើគេហទំព័រនេះ៖ AsiaPropertyAwards.com/nominations/៕

To Top