ព័ត៌មានជាតិ

អាជ្ញាធរ ខេត្តកំពង់ចាម ចុះពិនិត្យកែលម្អ សណ្ឋាគារមេគង្គ ឱ្យក្លាយទៅជាមន្ទីរពេទ្យ មេគង្គកំពង់ចាម

កំពង់ចាម ៖ ដោយអនុវត្តទៅតាម ការសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជើញចចុះពិនិត្យ នឹងដើម្បីររៀបចំកែលំអរ អតីតសណ្ឋាគារមេគង្គ ដែលជាមណ្ឌលចត្តាឡីស័កកម្រិត២ របស់រដ្ឋបាល ខេត្តកំពង់ចាម អស់រយៈកាលជាង១ ឆ្នាំនោះ ឲ្យប្រែក្លាយទៅមន្ទីរពេទ្យ សម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ វិញ ដែលមានឈ្មោះថា មន្ទីរពេទ្យ “មេគង្គកំពង់ចាម” ។

គួររំលឹកដែរថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានណែនាំឲ្យរដ្ឋបាលខេត្តកំពង់ចាម យកសណ្ឋាគារមេគង្គ ស្ថិតក្នុងក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម និងមកពីខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ ។

បន្ទាប់ពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេច តេជោ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំបន្ទាន់ ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីរៀបចំយកអតីត សណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាល អ្នកជំងឺកូវីដ-១៩ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

ដោយឡែក ចំពោះអ្នកដែលធ្វើចត្តាលីស័ក នៅទីនោះ ត្រូវយកទៅធ្វើចត្តាឡីស័កបន្ត នៅឯសាលាគរុកោសល្យភូមិភាគកំពង់ចាមវិញ ៕

To Top