ភ្នំពេញៈ ក្នុងនាម អតីតសហប្រធាន សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន លោកសយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានសរសេរសារ ថ្លែងអំណរគុណតាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃអង្គារទី ១៣ ខែមេសាឆ្នាំ ២០២១ ចំពោះមហាមិត្តចិន ដែលបានជួយហើយជួយទៀត ដល់ប្រទេសកម្ពុជា លើបញ្ហាប្រឆាំងកូវីដ១៩។

លោក បានលើកឡើងថា “ខ្ញុំសុំ អរគុណ មហាមិត្តចិនដែលបានជួយហើយជួយទៀត ដល់កម្ពុជាលើ បញ្ហាប្រឆាំងកូវិដ១៩។ អ្នកខ្លះបានជួយតិចតួចជេរផង ប្រដៅផង ញុះឱ្យអតីតមេដឹកនាំបក្ស ប្រឆាំងវៃរដ្ឋាភិបាលគ្រប់កលល្បិចទាំងអស់” ។

ជាមួយគ្នានេះ លោក ក៏បានកោតសរសើរលោកពូ កឹម សុខា ដែលបានរួមចំណែក ក្នុងកិច្ចការដ៏ធំធេងនេះជាមួយរដ្ឋាភិបាល និង ប្រជាជន កម្ពុជា រួមគ្នាប្រឆាំងកូវិដ១៩ដោយទុកបញ្ហាខ្លះនៅមួយឡែក។

អ្នកអត្ថាធិប្បាយព័ត៌មាន មិនសំចៃវោហាររូបនេះ បានបន្តទៀតថា “សង្ឃឹមថាខ្មែររួមគ្នា ដោយស្មោះត្រង់ពិតនោះ កូវិដ១៩ និងរលាយសាបសូន្យ មិនដូចអ្នកខ្លះយកឱកាសនេះ ឃុបឃិត ជាមួយបរទេសផ្តួលខ្មែរ ដើម្បីមហិច្ឆតា របស់បក្សពួកខ្លួនឡើយ។
លោក សយ សុភាព ថ្លែងដោយម៉ឺងម៉ាត់ ចំពោះអ្នកបង្ករវិទ្ធង្សនា ថា «ប្រយុទ្ធគ្រប់រូបភាព នៃការបំផ្លាញខ្មែរក្រោមលេស «បដិវត្តន៏ចាក់វ៉ាក់សាំង»៕
