ភ្នំពេញ៖ លោក សយ សុភាពអគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលបានលើកឡើងថា ក្រោយវិត្តិជំងឺកូវីដ១៩ រលាយបាត់ពីស្រុកខ្មែរ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ត្រូវតែរួបរួមគ្នាឡើងវិញ រៀបចំយុទ្ធសាស្ត្រ និងយុទ្ធវិធីថ្មីដើរឱ្យត្រូវ សភាពការណ៍ពិភពលោក និងតំបន់។
លោក សយ សុភាព បានសរសេរលើគេហទំព័រ ហ្វេសប៊ុកនៅថ្ងៃទី១៩ មេសានេះថា “ខ្ញុំនៅតែគោរព និងឱ្យតំលៃគណបក្សរាជានិយមហ៊្វុនសុិនប៊ុច ដែលបានរួមចំណែកដង្ហែរ សម្តេចព្រះបិតាជាតិដើម្បីអ្វីដែលយើង មានសព្វថ្ងៃរួមជាមួយសម្តេចតេជោ (៩ ១១ ៥៣ និង ២៩ ១២ ៩៨) និង អ្នកស្នេហាជាតិជាទីគោរពដ៏ទៃទៀត។ ត្រូវសរសេរក្នុងកម្មវិធីនយោបាយបក្ស”។
លោក សយ សុភាព ពន្យល់បន្ថែមថា ដោយសារតែភូមិសាស្ត្រនយោបាយ បត់បែនកន្លងមកពីសំណាក់ ចិនអាមេរិកគូសផែនទីពិភពលោក ចែកគ្នាគ្រប់គ្រងឡើងវិញ ទើបធ្វើឱ្យប្រទេសតូចតាចរៀបចំ យុទ្ធសាស្ត្រថ្មីដើរឱ្យទាន់មហាអំណាចទាំង២។ ដោយឡែកគណបក្សរាជានិយមខ្មែរ ដើរអត់ទាន់និងទំនាស់ផ្ទៃក្នុង ស្រាយមិនចេញទើបធ្វើឱ្យអ្វីៗបត់អត់ទាន់។ ឥឡូវនេះអ្វីៗបានមកដល់ហើយ។ សូមស្នើឱ្យអ្នកដឹកនាំរាជានិយមពិចារណា៖
១.សមាជិក សមាជិកាដែលសល់ពីទៅបក្សផ្សេង មិនមែនរាជានិយម បង្រួមគ្នាវិញដោយទុកជម្លោះមួយអន្លើសិន។
២.រៀបចំរកឱ្យហើយអ្នកស្នង ពីសម្តេចក្រុមព្រះដែលជាខ្សែរាជវង្ស ដែលសព្វព្រះទ័យនយោបាយ និងមិនធ្លាប់ប្រឡូកកន្លងមក។
៣.រៀបចំយុទ្ធសាស្ត្រថ្មី និង យុទ្ធវិធីថ្មីដើរឱ្យត្រូវសភាពការណ៏ពិភពលោក និង តំបន់ ព្រោះកន្លងមកហ៊្វុនសុិនប៊ុច មានទុនធំណាស់តែមិនចេះថែរក្សា ហើយលក់ស្រូវពូជអស់។
៤.កុំវាយប្រហារអ្នកស្នេហាជាតិ ឱ្យសោះទោះនៅបក្សណាក៏ដោយ ៕