ព័ត៌មានជាតិ

លោក ទៀ សុខា ប្រគល់ស្បៀងនិងសម្ភារៈជូនលោក គួច ចំរើនទុកប្រើប្រាស់ទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោក ទៀ សុខា បានដឹកនាំសមាជិក សមាជិកា សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តព្រះសីហនុនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៅប្រគល់ជូនលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ កាលពីថ្ងៃ១៦ ឧសភា។

គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់រួមមាន ៖ ១.អង្ករ ១០តោន ២.អាល់កុល ១៥កាន ៣.មីថៃ ១៥កេសធំ ៤.ត្រីខ ១៥កេសធំ ៥.ទឹកត្រី ៩០យួរ ៦.ទឹកស៊ីអ៊ីវ ៩០យួរ ៧.ទឹកបរិសុទ្ធ ២០០កេស៨.ប៊ីចេង ០៧បាវ ៩.ខ្ទឹមស ៧បាវ ១០.ម៉ាស ៧កេសធំ ស្មើនិង១៧.៥០០ម៉ាស សរុបថវិកាចំនួន៤២.៤០០.០០០រៀល។

លោក ទៀ សុខាក៏បានជូនពរ ក្រុមគ្រូពេទ្យជួរមុខ កងកម្លាំង សមត្ថកិច្ច និងប្រជាពលរដ្ឋឲ្យមានសុខភាពល្អ ដោយត្រូវអនុវត្តនូវវិធានការចាំបាច់ ៣ការពារ និង៣កុំ ដែលជាប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាឲ្យបានជាប់ខ្លួនទាំងអស់គ្នា ដើម្បីជៀសចាកឆ្ងាយពីកូវីដ-១៩៕

To Top