ព័ត៌មានជាតិ

ជយោ ! អ្នកជាពីជំងឺកូវីដ១៩ថ្មី មានចំនួន១៣៣៧នាក់ ឆ្លង៣៤៥នាក់ និងស្លាប់២នាក់

ភ្នំពេញ ៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ពិតជាដំណឹងល្អមែន ដោយសារមានអ្នកជាសះស្បើយ ពីជំងឺកូវីដ១៩ថ្មី មានរហូតដល់ចំនួន១៣៣៧នាក់ អ្នកឆ្លងថ្មី៣៤៥នាក់ និងអ្នកស្លាប់២នាក់ ។ នេះបើតាមសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុប ចំនួន២២៨៨៩នាក់ អ្នកជាសះស្បើយចំនួន១៤៣៤៣នាក់ និងអ្នកស្លាប់ចំនួន១៥៦នាក់ ៕

To Top