ព័ត៌មានជាតិ

គ្រូបង្រៀន និងបុគ្គលិក អប់រំ ជាង១៥ម៉ឺននាក់ បានចាក់វ៉ាក់សាំងកូវីដ១៩រួចរាល់

ភ្នំពេញ ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា គិតមកដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បុគ្គលិកអប់រំ និងលោកគ្រូ-អ្នកគ្រូសរុប ចំនួន១៥៨០០០នាក់ ស្មើ៨៥ % នៅទូទាំងប្រទេស បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់ហើយ ដូច្នេះនៅសល់ តែប្រមាណជា១៥%ទៀតទេ នឹងគ្រប់ចំនួន ។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដល់ក្រុមគ្រួបង្រៀន និងមន្រ្តីរាជការសាធារណៈ បុគ្គលិកក្រុមហ៊ុនឯកជន ផ្សេងទៀត បានចាប់ផ្តើមតាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ក្រុមគោលដៅ ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ចំនួន៧៤ ៥០០០នាក់ ក្នុងនោះមានក្រុមគ្រូពេទ្យ បុគ្គលិក មន្ត្រីសុខាភិបាលជួរមុខ ទាំងរដ្ឋនិងឯកជន រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ របស់ពួកគេ រួមទាំងអ្នកសារព័ត៌មានផងដែរ ។
នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មាន របស់គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៃក្រសួងសុខាភិបាល៕

To Top