ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៩នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន១៣នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន៦នាក់ និងមានករណីជាសះស្បើយចំនួន១២នាក់ និងស្លាប់ម្នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៦៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន២៦៤នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៣០១នាក់ ស្លាប់៣នាក់ ។


