ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៤០នាក់ និងស្លាប់ម្នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៩១១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៤៧២នាក់ និងកំពុងសម្រាកព្យាបាល៣៩៥នាក់ ស្លាប់៤២នាក់៕





