Covid-19

សម្ដេចតេជោ បញ្ជាក់ពីកត្តាសំខាន់ៗ ចំនួន៥ ដែលនាំឱ្យការចាក់វ៉ាក់សាំង បានលឿនជាងផែនការកំណត់

ភ្នំពេញ៖ ក្នុងឱកាស បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារនិងយុវវ័យ ចាប់ពីអាយុ១២ ដល់ក្រោម១៨ឆ្នាំ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា មានកត្តាចំនួន៥ សំខាន់ៗ ដែលនាំឱ្យ ការចាក់វ៉ាក់សាំងជូនដល់ប្រពលរដ្ឋ នឹងអាចរួចរាល់យ៉ាងយូរត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្របតាមគម្រោងរបស់រាជរដ្ឋាភិបាលចំនួន១០លាននាក់ រួមទាំងកុមារ និងយុវជន២លាននាក់ទៀត។

ផ្ទាំងពាណិជ្ជកម្ម

កត្ដាទាំង៥រួមមាន៖
១/ កត្តាដឹកនាំ មានភាពច្បាស់លាស់ ទាំងការគិត និងយន្តការអនុវត្ត។
២/ កម្ពុជា មានប្រភពផ្គត់ផ្គង់ច្បាស់លាស់ ដែលយកចិនជាខ្នងបង្អែកយុទ្ធសាស្រ្ត ឯប្រភពផ្សេងគឺជាប្រភពគាំទ្រ
៣/ កម្ពុជាមានសាច់ប្រាក់សន្សំដែលចាត់ចែងបានភ្លាមៗ បន្ទាប់ពីចុះកិច្ចសន្យាទិញលក់វ៉ាក់សាំង មិនមែនជាស្រីកញ្ជើរធ្លុះ។
៤/ កម្ពុជា មានធនធានមនុស្ស សម្រាប់ដំណើរការចាក់ ទាំងពេទ្យយោធា ពេទ្យស៊ីវិល ពេទ្យស្មគ្រ័ចិត្ត បូូករួមនឹងការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលមានការទទួលខុសត្រូវខ្ពស់។
៥/ មានការចូលរួមពីប្រជាជន ដែលមកទទួលវ៉ាក់សាំង និង ការជួយជាថវិកាទិញវ៉ាក់សាំងដែលនេះគឺជា ចលនាជាតិក្នុងទិញវ៉ាក់សាំង និង ការទទួលយកវ៉ាក់សាំងដោយស្មគ្រ័ចិត្ត។

To Top