ព័ត៌មានជាតិ

កុងស៊ុលកម្ពុជា សហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះស្ត្រីខ្មែរ ១២នាក់ ចាញ់បោកមេខ្យល់ យកទៅលក់នៅចិន

ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ថា នៅថ្ងៃទី២៦ សីហា ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងឆុងឈីង ប្រទេសចិន បានជូនដំណឹងមកថា ស្ថានអគ្គកុងស៊ុលបាន សហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះស្ត្រីខ្មែរ ១២រូប ដែលរងគ្រោះដោយការជួញដូរ វិលត្រឡប់ទៅកម្ពុជាវិញ ។

ដំណើរគ្រោងមកវិញនេះ នឹងធ្វើឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទីល្ងាច តាមជើងយន្តហោះ K6669 ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top