ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថា ភ្លើងឆេះព្រៃដ៏ធំចំនួន ២ដែលមួយឈ្មោះថា Windy និង KNP Complex បានឆេះរោលរាលនៅក្នុងបរិវេណសួនឧទ្យានជាតិ និងព្រៃឈើ Sequoia នៅក្នុងទឹកដីនៃរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ដោយបានឆេះរាលដាលលើផ្ទៃដី១៨.០៧៥អារ និង ២១.៧៧៧អារ ដែលជាតួលេខត្រូវបានគេរំពឹងទុកដូច្នេះ គិតត្រឹមថ្ងៃអាទិត្យ ។
សេចក្តីប្រកាសព័ត៌មានមួយបានចេញដោយឧទ្យានជាតិ Sequoia ដែលបានបង្ហាញឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ភ្លើងឆេះព្រៃ KNP Complex បានរាលដាលដល់តំបន់ Four Guardsmen នៅក្នុងដែនព្រៃយក្ស ។ ព្រៃឈើយក្ស គឺជាលំនៅដ្ឋានសម្រាប់២.០០០នៃ sequoias ក្នុងនោះរាប់ទាំង General Sherman Tree ដែលជាដើមឈើដែលមានទំហំធំបំផុតរបស់ពិភពលោក ។ ឧទ្យាន Four Guardsmen គឺជាកន្លែងដែលមានដើមឈើធំៗដុះដែលមានទីតាំងស្ថិតនៅជិតច្រកខាងត្បូង នៃតំបន់ព្រៃឈើ ។
អណ្តាតភ្លើងបានបោកបក់មកលើបរិវេណនៃដើមឈើយក្សនៅក្នុងទឹកដីកាលីហ្វ័រនីញ៉ា ដែលបង្ខំឲ្យមានការជម្លៀសខ្លួនចេញ កាលពីថ្ងៃអាទិត្យ ខណៈដែលភ្លើងបានឆេះរាលដាលឆ្ពោះទៅកាន់សហគមន៍ដែលនៅជុំវិញព្រៃឈើទាំងនោះ ទន្ទឹមនឹងនេះដែរ អាជ្ញាធរបានព្រមានថា អគ្គីភ័យ នឹងនៅតែបន្តមានសកម្មភាពរហូតដល់ពេលយប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា