ព័ត៌មានជាតិ

សម្ដេចតេជោឲ្យឪពុក-ម្ដាយ មានកូនពី៦-១២ឆ្នាំ យកទៅចាក់វ៉ាក់សាំង កូវីដគ្រប់ៗគ្នា ក្រោយណាណា ចាក់រួច

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ឪពុក-ម្តាយ មានកូនអាយុ ចាប់ពី៦ឆ្នាំ ដល់១២ឆ្នាំ នាំកូនទៅចាក់ វ៉ាក់សាំងការពារកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្ងៃនេះ ចៅណាណា បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ រួចហើយ។

សម្ដេចតេជោ មានប្រសាសន៍ថា «ទន្ទឹមនឹងនេះដែរ សូមឪពុកម្តាយដែលមានកូនអាយុចាប់ពី៦ឆ្នាំ ដល់១២ឆ្នាំ សូមនាំកូនទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា កុំបីខាន។ តាសូមជូនពរចៅណាណា និងចៅៗទូទាំងប្រទេស ដែលបានចាក់វ៉ាក់សាំងរួចហើយ មានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩ គ្រប់ៗគ្នា»។

សូមបញ្ជាក់ថា កម្ពុជាបានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងនេះ កាលពីថ្ងៃ១៧ កញ្ញា ។ ក្នុងរយៈពេល៣ថ្ងៃមកនេះ ចាក់បានប្រមាណ ជិត២៦ភាគរយហើយ៕

To Top