ភ្នំពេញ៖ ថ្ងៃនេះស្រ្តីជាម្តាយឈ្មោះ ទូច កញ្ចនា (ប្តីឈ្មោះ ឡៃ វិរៈ ស្លាប់) ដែលមានកូនតូច២នាក់ក្នុងបន្ទុក ទទួលបានយុត្តិធម៍ពិតប្រាកដហើយ ក្រោយពីបានទទួលការជំនុំជម្រះកាត់ក្តីជាលើកចុងក្រោយនៅ សាលាឧទ្ធរណ៍រាជធានីភ្នំពេញនៅថ្ងៃនេះ។


ករណីវិវាទនេះគឺបានកើតឡើងរវាងម្តាយក្មេកឪពុកក្មេក ដែលបានយកដីកូននិងកូនប្រសារទៅធ្វើប័ណ្ណដាក់ឈ្មោះ ខ្លួនឯងដោយប្រាប់កូនថារក្សាទុកអោយកូន។ ប៉ុន្តែនៅពេលកូនប្រុសបង្កើតស្លាប់ទៅ ម្តាយឪពុកក្មេកបានបណ្តេញកូនប្រសារស្រីនិងចៅតូចៗទាំងពីរចេញពីផ្ទះហើយបានកាន់កាប់យកដីនោះតែទាំងស្រុងតែម្តង។

ស្រ្តីជាកូនប្រសារបានប្តឹងទៅអាជ្ញាធរ និងប្តឹងទៅតុលាការ ព្រមទាំងបានដាក់ពាក្យបណ្តឹងមក សម្តេចតេជោនាយករដ្ឋរដ្ឋមន្រ្តីកាលពីថ្ងៃទី ១៤ ខែ កញ្ញា ២០២០ ដើម្បីសុំអន្តរាគមន៍រកយុត្តិធម៌។ ក្តីក្តាំបានកើតឡើងតាំងពីឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ២៨ កញ្ញា ឆ្នាំ ២០២១ ទើបបានទទួលយុត្តិធម៌ពិតប្រាកដ ដែលសាលដីការឧទ្ធរណ៍បានសម្រេចអោយឪពុកម្តាយក្មេកប្រគល់ដីទំហំ (10m x57.3m) ដែលមានប្លង់រឹងមកអោយស្រ្តីជាអតីតកូនប្រសារឈ្មោះ ទូច កញ្ចនា ជាម្ចាស់កម្មសិទ្ធិគ្រប់គ្រងវិញ។


ក្រោមម្លប់ដ៏ត្រជាក់របស់ សម្តេចតេជោ គឺពលរដ្ឋទទួលបានយុត្តិធម៌ ភាពកក់ក្តៅ និងស្នាមញញឹមពិតប្រាកដឡើងវិញ។

ខ្ញុំបាទសូមគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាព្រះរស់របស់ប្រជាពលរដ្ឋ និងសូមអរគុណ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ដែលបានផ្តល់យុត្តិធម៍ជូនប្រជាពលរដ្ឋដែលបានបញ្ចប់ក្តីដែលមានរយៈពេល ៤ឆ្នាំកន្លងមកនេះ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម បញ្ឈប់របាយការណ៍ភូតកុហក់ និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
(ហ្វេសប៊ុកផេក Duong Dara)
