ព័ត៌មានជាតិ

តុលាការឧទ្ទរណ៍ តម្កល់ទោស យុវជនម្នាក់ ដាក់គុក៥ឆ្នាំ ពាក់ព័ន្ធការដាំកញ្ឆារខុសច្បាប់ នៅស្រុកគិរីវង់, ខេត្តតាកែវ!!

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២១នេះ បានប្រកាសសាលដីកា និង តម្កល់ទោស ជនជាប់ចោទម្នាក់ ដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ ជាប់ពាក់ព័ន្ធករណី ដំាដុះដោយខុសច្បាប់នូវរុក្ខជាតិញៀន ( ដំណាំកញ្ឆារ) និង រក្សាទុកនូវសារធាតុញៀន ( កញ្ឆារក្រៀម )ប្រព្រឹត្ត នៅក្នុងគិរីវង់, ខេត្តតាកែវ កាលពីអំឡុងឆ្នាំ ២០១៩។

លោក គី ឫទី្ធ ជាប្រធានចៅក្រមប្រឹក្សា ជំនុំជម្រះ បានថ្លែងអោយដឹង ក្នុងសវនាការថា ជនជាប់ចោទរូបនេះ មាន ឈ្មោះ ធីម ណា ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ស្រុកស្រុកគិរីវង់, ខេត្តតាកែវ។

ជនជាប់ចោទ ធីម ណា ត្រូវបាន សាលាដំបូងខេត្តតាកែវ កាលពីឆ្នាំ ២០២០ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ០៥ ឆ្នាំ និង ពីបទ ” ដំាដុះដោយ ខុសច្បាប់នូវរុក្ខជាតិញៀន និង រក្សាទុក ដោយខុសច្បាប់ នូវ សារធាតុញៀន(កញ្ឆារក្រៀម) ” តាមបញ្ញាតិ មាត្រា ៣៨ និង ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែគាត់ប្តឹងជំទាស់ នឹងសេចក្តីសម្រេច របស់តុលាការ មកកាន់តុលាការឧទ្ទរណ៍ ភ្នំពេញ ។

ជនជាប់ចោទត្រូវបាន សមត្ថកិច្ចនគរបាលស្រុកគិរីវង់ ចាប់ឃាត់ខ្លួន កាលពីទី២៣ ខែកញ្ញា ឆ្នាំ ២០១៩ បន្ទាប់ពីកម្លាំង សមត្ថកិច្ចនគរបាលឆ្មក់ចូល ក្នុងទីតាំង ចំការដំណាំកញ្ឆាររបស់គាត់ ស្ថិត នៅស្រុកគីរីវង់ ។ សមត្ថកិច្ចនគរបាល រឹបអូសបានកញ្ឆារក្រៀម ចំនួន៩៦គីឡូ ក្រាម និង ឡាន High Lander ចំនួន ០១គ្រឿង ៕

ដោយ: រស្មី អាកាស

To Top