ព័ត៌មានជាតិ

ឃាត់ខ្លួនស្រ្តី សង្ស័យ២នាក់ និងរឹបអូសថ្នាំងញៀន បាន១៦កញ្ចប់ធំ នៅខេត្តកំពង់ស្ពឺ!

ភ្នំពេញ: កម្លាំងនគរបាលខេត្តកំពង់ស្ពឺ កាលពីអធ្រាត្រ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានឆ្មក់ចូលក្នុងផ្ទះស្ត្រីសង្ស័យម្នាក់ ស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបានសង្ស័យចំនួន២នាក់ និងដកហូតបានថ្នាំញៀន មួយចំនួនធំ ពីពួកគេ។

មន្ដ្រីនគរបាលខេត្តកំពង់ស្ពឺ បានអោយដឹងថា ជនសង្ស័យ២នាក់ ដែលត្រូវបានឃាត់ខ្លួន ខាងលើនេះ មានឈ្មោះ៖

ទី ១- ឈ្មោះ គង់ សំណាង ភេទ ស្រី អាយុ៤២ ឆ្នាំ រស់នៅ ភូមិទី១ ឃុំត្រែងត្រយឹង ស្រុក ភ្នំស្រួច។
ទី ២ – ឈ្មោះ សុខ ស្រី និត ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅ ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

មន្ត្រីនគរបាលបានបញ្ជាក់ថា ចំពោះ វត្ថុតាងដែលសមត្ថកិច្ចនគរបាល ដកហូតបានរួមមាន ៖ គ្រឿងញៀន ចំនួន១៦កញ្ចប់ធំ, ឧបករណ៍ សម្រាប់វេចខ្ចប់គ្រឿងញៀន , និងរថយន្តមួយគ្រឿង ម៉ាក FORD EV E REST សេរីឆ្នាំ២០២១ ពណ៌ស មានស្លាកលេខភ្នំពេញ 2BP-6979 ។

បច្ចុប្បន្ននេះ, ជនសង្ស័យ ស្រ្តី២ នាក់ ខាងលើ និង វត្ថុតាង ត្រូវបានបញ្ជូនទៅឃាត់ខ្លួន និងរក្សាទុកជាបណ្ដោះអាសន្ននៅឯ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីសាកសួរចម្លើយ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាមនីតិវីធីច្បាប់៕

ដោយ រស្មី អាកាស

To Top