ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តពោធិ៍សាត់

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ថ្មី ជំនួសលោក ម៉ៅ ធនិន ដែលត្រូវបាន ព្រះមហាក្សត្រ ផ្ទេរភារកិច្ចជាអភិបាលខេត្តកំពតវិញ។

សូមរំលឹកថា លោក ម៉ៅ ធនិន ត្រូវបានប្រកាសឲ្យចូល កាន់មុខតំណែងជា អភិបាលខេត្តកំពត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង។

ដោយឡែក ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តពោធិ៍សាត់ នាពេលព្រឹកនេះវិញ ត្រូវបានរៀបធ្វើឡើងនៅសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀត៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top