ព័ត៌មានជាតិ

អភិបាលក្រុងដូនកែវ​ ចុះត្រួតពិនិត្យដំណើរ ការសាងសង់ផ្សារណាត់ នៅក្នុងក្រុង

តាកែវ៖ លោក កង អាណាន់ អភិបាលក្រុងដូនកែវ នៅព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២១នេះ បានដឹកនាំន្រ្តីជំនាញ ចុះមកត្រួតពិនិត្យដំណើរការ សាសង់ផ្សារ ណាត់ ដែលមានទីតាំងនៅក្នុងសង្កាត់រកាក្នុង ក្រុង ដូនកែវ បន្ទាប់ពីគម្រោងវិនិយោគនេះ បានចាប់ផ្ដើមសាសង់អស់រយៈពេលប្រមាណ ជាង កន្លះឆ្នាំកន្លងមកនេះ ។

លោក កង អាណាន់ អភិបាលក្រុងដូនកែវ ឲ្យដឹងថា រហូតមកដល់ពេលនេះ ដំណើរការសាងសង់ផ្សារណាត់នេះ គឺកំពុងតែបន្តសកម្មភាពជាធម្មតា បើទោះបីជាយើង កំពុងតែមានការផ្ទុះរីករាលដាល ជំងឺកូវីដ១៩ យ៉ាងណាក៍ដោយ ដោយការសាសងសង់នេះ សម្រេចបានលទ្ធផលប្រមាណជាង ៤០ភាគរយហើយ ។ ហើយបើតាមគម្រោងផែនការ គឺដំណើរការសាងសង់អាច នឹងរួចរាល់តាមផែនការ ដែលម្ចាស់វិនិយោគ បានចុះកិច្ចសន្យាជាមួយអាជ្ញាធ។

លោកអភិបាលក្រុងបានថ្លែងបន្តថា សំណង់ផ្សារនេះ នឹងរឹងមាំត្រឹមត្រូវទៅតាមស្តង់ដា ព្រោះអាជ្ញាធក្រុងបានបង្កើត ក្រុមការងារបច្ចេកទេ ចុះត្រួតពិនិត្យការសាងសង់សង់ ជាប់ជាប្រចាំ មិនឲ្យមានការធ្វេសប្រហែសនោះទេ ព្រោះផ្សារនេះជាសមិទ្ធផលមួយ ដែលទុកអោយមាន ការប្រើប្រាស់រយៈពេលវែង ដល់កូនចៅជំនាន់ក្រោយទៀត ។

លោក ឡោ ជំនឹត ម្ចាស់គម្រោងវិនិយោគផ្សារណាត់ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ដំណើរការសាងសង់ផ្សារណាត់ នៅក្នុងក្រុងដូនកែវ សម្រេចបានលទ្ធផលប្រមាណ ៤៥ភាគរយហើយ។ ហើយបើតាមគម្រោង សាងសង់សង់ផ្សារណាត់នេះ គឺធ្វើអោយរួចរាល់ក្នុងរយៈពេល១៥ខែ ពោលដំណើរការសាងសង់ អាចនឹងសាងសង់ហើយមុនផែនការ កំណត់ ឬអាចនឹងសាងសង់រួចហើយ នៅមុនចូលឆ្នាំខ្មែរខាងមុខ ៕

To Top