ព័ត៌មានជាតិ

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ជួបពលរដ្ឋខ្លួនជាលើកដំបូង ដើម្បីដោះស្រាយបញ្ហានានា ជូនពួកគាត់

ភ្នំពេញ ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតថ្មីដែលត្រូវបានប្រជាពលរដ្ឋចាត់ទុកជាប៉ាវចិន ស្រុកខ្មែរ នាថ្ងៃទី១៨ តុលា បានបើកឆាកដំបូងជួបប្រជាពលរដ្ឋដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងតម្រូវការចាំបាច់មួយចំនួន តាមការស្នើសុំរបស់ពលរដ្ឋ ក្នុងវេទិកានាសាលាខេត្ត ក្រោយពីចូលកាន់តំណែងផ្លូវការ។ នេះបើយោងតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ។

សូមម្រាបថានេះ ជាលើកទី១ហើយដែលលោក ម៉ៅ ធនិន បានធ្វើវេទិកាដោះស្រាយបញ្ហាជូនពលរដ្ឋក្នុងខេត្ត បន្ទាប់ពីលោកត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×