ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម និង ឧត្តមសេនីយ៍ទោ លួ រ៉ាបូ ណែនាំ៨ចំណុច ដល់មន្រ្តីនគរបាលខណ្ឌដង្កោ 

ភ្នំពេញ៖ ដោយបានទទួលការ អនុញ្ញាតពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម និង លោកឧត្តមសេនីយ៍ទោ លួ រ៉ាបូ ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោបានដឹកនាំកិច្ចប្រជុំពង្រឹង ការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោដោយ មានការចូលរួមពីលោកអធិការរង ទទួលបន្ទុកប៉ុស្តិ៍, នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ដង្កោដែរ ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងកិច្ចប្រជុំនេះដែរ លោកស្នងការរង ក៏បានណែនាំដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អនុវត្តការងារឱ្យបានល្អប្រសើរ និងយកចិត្តទុកដាក់បំពេញការងារដូចខាងក្រោម៖
១- យកចិត្តទុកដាក់បម្រើការងារសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសក្នុងការទទួលបណ្ដឹងត្រូវត្រៀមលក្ខណៈប្រចាំការ២៤ម៉ោង/២៤ម៉ោង
២- យកចិត្តទុកដាក់ក្នុងការថែរក្សាសម្ភារៈ អាវុធ និងមធ្យោបាយឲ្យបានល្អប្រសើរ
៣- យកចិត្តទុកដាក់រៀបចំវេនល្បាតឱ្យបានល្អខ្ជាប់ខ្ជួន
៤- យកចិត្តទុកដាក់អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិន័យកងកម្លាំង និងគ្រប់គ្រងកម្លាំងរបស់ប៉ុស្តិ៍ឲ្យបានល្អប្រសើរ
៥- យកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ចរាចរណ៍
៦- យកចិត្តទុកដាក់ក្នុងការរក្សាបានសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
៧- អនុវត្តឲ្យបាននូវវិធានការ បីកុំ បីការពារ ដើម្បីជៀសឲ្យផុតពីជំងឺកូវីដ១៩
៨-អនុវត្តឲ្យបាននូវបទបញ្ជាផ្សេងៗ ដែលដាក់ឡើងដោយលោកស្នងការឲ្យបានជោគជ័យ៕

To Top