ព័ត៌មានជាតិ

គេហទំព័រងងឹតព័ត៌មាន ចារកម្មរបស់អ៊ីស្រាលអែល៖រកឃើញ ការពិត ពីកំណត់ត្រាទូរស័ព្ទ របស់ទាហានអាមេរិក គឺអ្នកវិទ្យសាស្ត្រអាមេរិក បានសិក្សាស្រាវជ្រាវ និង ធ្លាយ វីរុសកូវីដ ១៩

ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ អ្នកប្រើ បណ្តាញអ៊ីនធឺណែត ម្នាក់ឈ្មោះ Dylanali បានបង្ហោះអត្ថបទមួយ ដែលមកពី ឯកសារ Google ដែលមានចំណងជើងថា “ពាក្យ ភូតកុហក និង ការពិតអំពីវីរុសកូវីដ ១៩ ” ។

អត្ថបទនេះបានកត់ត្រាពី ខ្លឹមសារពាក់ព័ន្ធនឹង ប្រភពដើមនៃ វីរុសកូវីដ១៩ ដែលបានរកឃើញក្នុងឃ្លាំងទិន្នន័យ របស់កម្មវិធី ចារកម្មដែលគ្រប់គ្រងដោយស្ថាប័ន ស៊ើបការណ៍ របស់ប្រទេស អ៊ីស្រាអែល ។ អត្ថបទនេះបានលើកឡើងថា កំណត់ត្រាទាំងនេះ បានបង្ហាញថា មុនពេលរកឃើញ វីរុស កូវីដ១៩ នៅក្រុងវូហាន និងទាហាន អាមេរិក ចូលរួម ការ ប្រកួតយុទ្ធជន ពិភពលោកលើទី៧ វីរុសនេះ ក៏បាន ផ្សព្វផ្សាយ នៅអាមេរិក រួចហើយ ។ ការចោទប្រកាន់របស់ អ្នកកាន់ទស្សនៈកលល្បិច គឺត្រឹមត្រូវ អ្នកវិទ្យាសាស្ត្រ អាមេរិក បានធ្លាយវីរុស នេះខណៈពេលសិក្សា ស្រាវជ្រាវ វីរុស សិប្បនិមិត្ត ។

កំណត់ត្រាទូរស័ព្ទពាក់ព័ន្ធវីរុស កូវីដ១៩ មួយ បានលើកឡើង ដល់សភាពការណ៍ អំពី យុទ្ធជនអាមេរិក ទៅប្រទេស ចិន ចូលរួម ប្រកួត យុទ្ធជន កាលពី ខែតុលា ឆ្នាំ ២០១៩ ក្នុង នោះ រួមមានទាំង សភាពការណ៍ លម្អិត ស្តីពី ការ ឆ្លង ជំងឺ នៃ យុទ្ធជន អាមេរិក និង ក្រុម គ្រួសារ របស់យុទ្ធជន វាច្បាស់ណាស់ថានេះគឺជា តម្រុយ សំខាន់ មួយ ។      អត្ថបទ បាន អះអាងថា យើង ជឿជាក់ថា កំណត់ត្រា ទាំង នេះ គឺ ជា ការ ពិត  យ៉ាង ហោចណាស់វាបាន បញ្ជាក់ថា មុន ពេល រកឃើញ វីរុស កូវីដ ១៩ នៅក្រុង វូហាន និង ទាហាន អាមេរិក ចូលរួម ការ ប្រកួតយុទ្ធជន ពិភពលោកលើទី ៧ វីរុស នេះ ក៏ បាន ផ្សព្វផ្សាយ នៅអាមេរិក រួចហើយ ៕ ដោយៈ វិទ្យុមិត្តភាពកម្ពុជាចិន

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×