ព័ត៌មានជាតិ

សេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុឆ្នាំ២០២២ គ្រោងចំណាយជិត ៨ពាន់លានដុល្លារ ឆ្លងផុតគណៈរដ្ឋមន្រ្តីហើយ

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃ២២ តុលានេះ បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២” ។ នេះបើតាមហ្វេសប៊ុកលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ។

ផ្ទាំងពាណិជ្ជកម្ម

សម្រាប់ឆ្នាំ២០២២ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចំណាយថវិកា ចំនួន ៣២ ៥៧៦ ៨៦៦លានរៀល ប្រហែលជាង៧៩០០លានដុល្លារ និងប្រកាសរកចំណូល ឲ្យបានចំនួន ២៥ ៥៩៤ ៣៦៦លានរៀល ប្រហែលជាង៦២០០លានដុល្លារ ៕

To Top
×