នយោបាយ

លោក គិន ភា ៖ បរទេសតែងតែលូកដៃ ចូលកិច្ចការផ្ទៃក្នុងកម្ពុជា មុនខួបកិច្ចព្រមព្រៀង ប៉ារីសរៀងរាល់ឆ្នាំ

ភ្នំពេញ៖ លោក គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថាសំណួរ៣ ចំណុច និងការលូកដៃជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជា ការពីសំណាក់ពីបរទេស តែងតែកើតឡើង មុនថ្ងៃខួបកិច្ចព្រមព្រៀងប៉ារីស រៀងរាល់ឆ្នាំមិនដាច់សោះឡើយ។

ក្នុងសន្និសីទស្ដីពី ខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ លោក គិន ភា បានមានប្រសាសន៍ថា «ទោះបីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលកម្ពុជាទទួលបានមក៣០ឆ្នាំកន្លងមកនេះ មានរយៈពេលកន្លង ទៅយូរហើយក្ដី ក៏វានៅជារបៀបវារៈ និងជាប្រធានបទក្ដៅ ក្នុងចំណោមអ្នកនយោបាយ មន្រ្តីសង្គមស៊ីវិល សកម្មជននយោបាយ ហើយចាជា ការមិនត្រូវគ្នា រវាងរាជរដ្ឋាភិបាល និងការមើលឃើញ ពីគណបក្សនយោបាយ មួយចំនួន» ។

ជុំវិញនៃការលើកឡើង ពីមជ្ឈដ្ឋានជាច្រើននេះ ត្រូវបានលោក គិន ភា លើកឡើងថា «ឱ្យតែជិតដល់ ខួបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងស្ថានការមិនសូវល្អ ពីនយោបាយក្នុងប្រទេសកម្ពុជា គឺតែងសង្កេតឃើញថា មានពហុមតិ ដែលបានលើកឡើង ជុំវិញបញ្ហាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយថែមទាំងមាន ការចូលពាក់ព័ ន្ធ ពីបរទេសមួយចំនួនផង ដោយបានលើកឡើងជាសំនួរ៣៖

១.តើ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានអនុវត្តន៍បានយ៉ាងពេញលេញ ឬយ៉ាងណា?
២.តើ កិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅមានសុពលភាពដែរឬទេ?
៣.តើ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានកោះប្រជុំ ឬសើរើឡើងវិញដែរឬទេ»?

ជាការកត់សំគាល់ លោកសង្កេតឃើញថា «មានតែ ដំណោះស្រាយរួមស្ដីពី នយោបាយកម្ពុជា នោះទេ ទើបអាចរកបានសន្តិភាព យូរអង្វែងសម្រាប់ប្រទេសកម្ពុជា ហើយចូលរួមជាវិជ្ជមាន សម្រាប់សន្តិភាពនិងសន្តិសុខ ក្នុងតំបន់»៕

To Top