ព័ត៌មានជាតិ

អុំទូកព្រៃស្នូល ទទួលការគាំទ្រ ពីពលរដ្ឋជុំវិញភូមិ

ភ្នំពេញ៖ ប្រជាពលរដ្ឋភូមិ កីឡាករ-កីឡាការិនី រស់នៅភូមិត្រពាំងត្រាវ ទួលចារ និង ព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានសម្ដែងនូវ ការសប្បាយរីករាយ (មិនធ្លាប់មាន) និងត្រៀមលក្ខណៈជារួចស្រេច ដើម្បីអបអរសារទរ ព្រះរាជពិធី បុណ្យ អ៊ំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប។

សូមរំលឹកថា នេះជាលើកដំបូង ក្នុងភូមិព្រៃស្នូល ត្រូវបានត្រៀមរៀបចំកម្មពីធី ប្រណាំងទូកត្នោត នៅក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៨ដល់២០ វិច្ឆិកា ២០២១ខាងមុខនេះ។

កម្មវិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក មឹុង អុក មេភូមិព្រៃស្នូល នាបរិវេណ «ព្រែកព្រៃស្នូល» (ទើបស្ដារឡើងនាពេលថ្មីៗនេះ) ស្ថិតក្នុងភូមិព្រៃស្នូល ឃុំរវៀង ស្រុកសំរោង ខេត្តតកាកែវ ។

ដើម្បីអបអរ នឹងញាំងកម្មពិធីឱ្យកាន់តែ សប្បាយរីករាយ និងគោរពទៅតាមវិធានការសុខាភិបាល បងប្អូនប្រជាពលរដ្ឋ ក្នុងនិងក្បែរភូមិព្រៃស្នូល ទាំងអស់អាចចូលរួមបានទៅតាមការគួរ និងជាការជួយលើកទឹកចិត្ត ឱ្យមានកម្មពិធីនេះ នៅឆ្នាំខាងមុខៗបន្តទៀត ៕

To Top