បច្ចេកវិទ្យា

អតិថិជន អាចផ្ដាច់សេវាមិនត្រូវការប្រើ និងសេវាផ្សេងៗ គ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់ ដោយគ្រាន់តែចុចលេខកូដទាំង ៥ នេះ

ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា បានតម្រូវឲ្យប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័ត នៅទូទាំងប្រទេស រៀបចំលេខកូដរួមចំនួន៥ ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់សេវា ទូរសព្ទចល័តទាំងអស់ អាចកាត់ផ្ដាច់សេវាបន្ថែម(Value Added Services) ដែលមិនត្រូវការប្រើ និងសេវាផ្សេងៗទៀត ។

យោងតាមសេចក្ដីជូនដំណឹង ស្ដីពីការប្រើលេខកូដរួម *1200# *1201# *1202# *1203* PIN# និង 1204 សម្រាប់ប្រើប្រាស់គ្រប់ប្រព័ន្ធ ទូរសព្ទចល័ត របស់ក្រសួងប្រៃសណីយ៍ កាលពីថ្ងៃទី២៩ ធ្នូ បានឲ្យដឹងថា លេខកូដរួមដែលមានលក្ខណៈស្តង់ដារ ស្របតាមលេខកូដទូរគមនាគមន៍ជាតិ ដែលមានមុខសញ្ញាប្រើប្រាស់ មានដូចជា៖ ទី១.1200# ផ្តាច់សេវាបន្ថែម (VAS) ដែលមិនត្រូវការប្រើ, ទី២.1201# ពិនិត្យសមតុល្យទឹកប្រាក់, ទី៣.1202# ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់, ទី៤.1203*PIN# បញ្ចូលទឹកប្រាក់ និងទី៥.1204 ទាក់ទងទៅកាន់សេវាបម្រើអតិថិជន ។

ក្រសួងប្រៃសណីយ៍ បញ្ជាក់ថា សាធារណជនអាច ប្រើប្រាស់លេខកូដទាំង៥ ខាងលើបានគ្រប់ប្រព័ន្ធ ទូរសព្ទចល័តទាំងអស់ ដើម្បីធ្វើការផ្ដាច់សេវាបន្ថែម(Value Added Services) ដែលមិនត្រូវការប្រើ ពិនិត្យសមតុល្យទឹកប្រាក់ ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់ បញ្ចូលទឹកប្រាក់ ឬទាក់ទងទៅកាន់សេវា បម្រើអតិថិជនរបស់ក្រុមហ៊ុន ទូរសព្ទចល័តនីមួយៗ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ ៕

To Top