ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស (គ.វ.ក-១៩) បានប្រាប់ក្រុមគ្រូពេទ្យ ត្រូវយកវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនប្រជាពលរដ្ឋ នៅតាមផ្ទះ បើសិនពួកគាត់ពិបាក ធ្វើដំណើរមកទីតាំងចាក់វ៉ាក់សាំង ដែលរៀបចំ ដោយអាជ្ញាធរមូលដ្ឋាន។ ក្នុងពិធីបិទបញ្ចប់យុទ្ធនាការ...
ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមជាមួយលោក Nguyen Ba Tin ប្រធានក្រុមហ៊ុន ប្លូត្រូនិក (Bluetronic) បានចែកអង្ករ ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០០គ្រួសារ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើធនាគារពិភពលោក (World Bank) ជួយគាំទ្រខ្សែច្រវាក់ផលិតកម្មបន្លែ និងពង្រឹងផលិតភាពផលិតកម្មបន្លែ នៅទូទាំងប្រទេសកម្ពុជា ហើយបន្តធ្វើទំនើបកម្មនូវវិស័យកសិកម្ម។ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Maryam Salim នាយកគ្រប់គ្រងធនាគារពិភពលោកថ្មី ប្រចាំកម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តព្រះសីហនុ នៅម៉ោងប្រមាណជា១២ថ្ងៃត្រង់ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បាននិងកំពុងចុះបញ្ជាកម្លាំង ឲ្យរាវរកក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ដែលបានបាត់ខ្លួនក្នុងសមុទ្រ កាលពីថ្ងៃ១៤ កញ្ញា ក្នុងពេលរូបគេចុះ នេសាទជាមួយឪពុក។ បើតាមហ្វេសប៊ុកលោកឧកញ៉ា ទៀ វិចិត្រ បង្ហាញក្តីសង្ឃឹមថា “នឹងរកប្អូនប្រុសប្រជានេសាទ...
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម ត្រៀមឧបត្ថម្ភសម្ភារៈសម្រាប់ការពារ ការឆ្លងជំងឺកូវីដ១៩ ដល់គ្រប់សាលារៀន នាពេលបើកឲ្យសិស្សចូលរៀន នៅថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅវិទ្យាល័យជួនណាត ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម ខណ:ពេលជួបសំណេះសំណាល...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ មានគ្រឹះស្ថានសាធារណៈ និងឯកជនជាង២០០ ទីតាំងនៅភ្នំពេញត្រូវបានបើកដំណើរការឡើងវិញបន្ទាប់ពីឆ្លងកាត់ការវាយតម្លៃហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡានិងអាជ្ញាធររាជធានីភ្នំពេញ។ ក្នុងឱកាសចុះត្រួតពិនិត្យ ការរៀបចំ និងដំណើរការនៃការសិក្សា របស់សិស្សានុសិស្ស តាមបណ្តាសាលារៀនឯកជន និងរដ្ឋមួយចំនួន នាថ្ងៃដំបូងនេះ លោក ឃួង...
ភ្នំពេញ ៖ ក្រោយពិនិត្យឃើញ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាង២០០ទីតាំងនៅភ្នំពេញ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញហើយនោះ គ្រឹះស្ថានទាំងនោះបានចាប់ផ្តើមបើកដំណើរការវិញជាបន្តបន្ទាប់ ។ ជុំវិញការបើកសាលារៀនឡើងវិញនេះ មានមតិមួយចំនួន លើកឡើងថា អាជ្ញាធរយកអាយុជីវិត សិស្សានុសិស្សមកសាកល្បងជាមុន មុននឹងឈានទៅបើកឲ្យរាជធានីភ្នំពេញដំណើរការជាធម្មតាឡើងវិញ ។ ប៉ុន្តែ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១នេះបានប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។ សម្តេចថា ចាក់នេះ គឺក្នុងគោលដៅកុមារ ជាងមួយលាន៨ សែន នាក់។ សម្តេចតេជោបន្តថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តការងាររបសើការិយាល័ប្រជាពលរដ្ឋរាជ ធានី-ខេត្ត ក្រោយពីមានការិយាល័យមួយចំនួន មិនទាន់អាចដំណើរការ ការងាររបស់ខ្លួនស្របតាមតួនាទី និងភារកិច្ច។ រាជរដ្ឋាភិបាល បានសម្រេចបង្កើតឲ្យមានការិយាល័យប្រជាពលរដ្ឋនៅថ្នាក់រាជធានី-ខេត្ត ហើយក្រសួងមហាផ្ទៃ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវការិយាល័យនេះ កាលពីដើមឆ្នាំ២០២០។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ ថ្មីៗនេះបានឲ្យដឹងថា ក្រសួង បានពិនិត្យឃើញ ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ភាគច្រើនបានដំណើរការទទួល...
ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប្រព័ន្ធធនាគាររក្សាបានភាពធន់ និងរួមចំណែកគាំទ្រ សកម្មភាពសេដ្ឋកិច្ចកម្ពុជា ជាពិសេស ជួយដល់វិស័យទទួល រងផលប៉ះពាល់ និងប្រជាជនងាយរងគ្រោះ ដោយកូវីដ-១៩។ ក្នុងជំនួបពិភាក្សាការងារ ជាមួយក្រុមបេសកកម្ម ពិគ្រោះយោបល់មាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ...