ព័ត៌មានជាតិ

អភិបាលខណ្ឌច្បារអំពៅ និងក្រុមហ៊ុនប្លូត្រូនិក ផ្តល់អង្ករជូនពលរដ្ឋក្រីក្រ ១០០គ្រួសារ

ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមជាមួយលោក Nguyen Ba Tin ប្រធានក្រុមហ៊ុន ប្លូត្រូនិក (Bluetronic) បានចែកអង្ករ ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០០គ្រួសារ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។

ពិធីនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី១៥ កញ្ញា នៅមុខសាខាក្រុមហ៊ុន ប្លូត្រូនិក (Bluetronic) តាមបណ្តោយជាតិលេខ១ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក្នុងពិធីប្រគល់នៅថ្ងៃទី១៥ កញ្ញា បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ។ លោកថា ខណ្ឌច្បារអំពៅ មកដល់រហូតមកដល់ពេលនេះ មានអ្នកស្លាប់ដោយសារកូវីដ-១៩ចំនួន ១១៣នាក់ ហើយចំពោះក្មេងចាប់ពីអាយុ១២ឆ្នាំឡើងទៅ ចាក់វ៉ាក់សាំងរួចរាល់ បាន៩៩ភាគរយ ។

អភិបាលខណ្ឌក៏ បានណែនាំដល់ពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភ ទោះក្នុងកាលៈទេសៈណា ក៏អាជ្ញាធរតែងតែជាមួយបងប្អូនជានិច្ច ពិសេសសម្តេចតេជោ ហ៊ុនសែន ប្រមុខថ្នាក់ដឹកនាំដ៏ឆ្នើម ប្រកបដោយគិតិបណ្ឌិតឈ្លៀសវៃរបស់កម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ និងខ្វល់ខ្វាយពីសុខទុក្ខរបស់ពលរដ្ឋ ។

ក្នុងនោះដែរតំណាងក្រុមហ៊ុន ប្លូត្រូនិក (Bluetronic) បានថ្លែងថា ក្រុមហ៊ុន បាននិងកំពុងចែកអង្ករ ជូនបងប្អូនប្រជាពលរដ្ឋ ក្រីក្រ ទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ បាន ១៣ រាជធានី ខេត្តហើយ រហូតមកដល់ពេលនេះ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top