ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុ គឺជាខេត្តអាទិភាព ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋ ក្នុងមូលដ្ឋានបន្ទាប់ពីរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃ ខេត្តកណ្ដាល។ សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបានចំនួន១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុប១៦លាននាក់ នៅត្រឹម ខែឧសភា ឆ្នាំ២០២២។ ថ្លែងក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពិនិត្យលើការបន្តដាក់...
ការជួយដោះស្រាយបញ្ហា ជូនពលរដ្ឋមិនត្រឹមតែ ជាសកម្មភាពល្អទេ ប៉ុន្តែធ្វេីអោយយេីងមានអារម្មណ៍រីករាយស្រស់ថ្លា ទាំងផ្លូវកាយផ្លូវចិត្ត។ ជួយបញ្ចប់បញ្ហា ជូនពលរដ្ឋគឺល្អប្រសេីរជាងរកបញ្ហាបន្ថែមទម្លាក់ ដាក់ទោសលេីពលរដ្ឋ ។ យកបេះដូងប្រកបដោយគុណធម៍និងមេត្តាធម៍ជួយពលរដ្ឋ ដោយក្តីគោរពស្រឡាញ់ពិត គឺពលរដ្ឋនឹងចងចាំហេីយគោរពស្រឡាញ់យេីងទ្វេដង។ គ្រួសារ បានសុខសប្បាយ សហគមកាន់តែរឹងមាំ សង្គមជាតិទាំងមូលក៏កាន់តែមានភាពសុខដមរម្យនា ក្រោមម្លប់សន្តិភាពដែលពលរដ្ឋគ្រប់រូបប្រាថ្នាចង់បាន។ យើងចូលរួម កសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង។...
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកអាជីវកម្ម ការលក់ដូរក្នុងផ្សារតាកែវ បរិវេណជុំវិញផ្សារ និងការលក់ដូរតាមគេហដ្ឋានជុំវិញផ្សារទាំងអស់ ចាប់ពីម៉ោង១២៖០០ នាទីថ្ងៃត្រង់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី ។ សូមបញ្ជាក់ថា ផ្សារតាកែវ មានទីតាំងនៅក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ដែលជាទីតាំងមានអ្នកវិជ្ជមានជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន២នាក់ ពាក់ព័ន្ធនឹងសហគមន៍ ២០កុម្ភៈ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។ ក្នុងនោះអ្នកឆ្លង ម្នាក់ភេទប្រុស នៅភូមិផ្លោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង និងស្រ្តីជនជាតិចិន ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកគិរីសាគរ ខេត្តកោះកុង...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារសង្គ្រោះ GTVC និងអូប័រពេទ្យល្បឿនលឿនទាំងយប់ ទៅទទួលយកជនរងគ្រោះ នៅកោះរ៉ុង មានអាការៈសន្លប់ បញ្ជូនយកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា...
ភ្នំពេញ៖ ក្រសួងសុខាភិបាល កម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី៦៣១នាក់ទៀត ខណៈមានករណីជាសះស្បើយ ១០៦៩នាក់ និងស្លាប់ ១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៦១៦នាក់និង អ្នកដំណើរពីបរទេស ១៥ នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសុំទោសប្រជាពលរដ្ឋ ទាំងអស់ ដែលផ្លូវជាតិលេខ៣ ចន្លោះពីខេត្តកំពត ទៅវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយសារធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ។ ក្នុងឱកាសចុះត្រួតពិនិត្យការសាងសង់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១...
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមាន អ្នកជំងឺកូវីដ១៩ ថ្មីចំនួន០៨នាក់បន្ថែមទៀត នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ ។
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ពីការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់បោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់- ឆ្នាំ២០២១។ តាមសេចក្ដីបញ្ជាក់របស់ គ.ជ.ប កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ការបោះឆ្នោតសាកល្បងខាងមុខ នេះ នឹងបង្កើតគណបក្សនយោបាយសំណាកចំនួន ៥ ដែលតំណាងដោយលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប)...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ការរួមគ្នាដាំដើមឈើ ក្នុងសហគមន៍ ដើម្បីបង្កើនភាពបៃតង និងចូលរួមអភិរក្សធនធានធម្មជាតិ ព្រមទាំង ជីវៈចម្រុះ ជាពិសេសនោះ បន្សល់ទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងឱកាស នៃការប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ២០២១...