ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញ វិធានការចាំបាច់មួយចំនួន ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្ត។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការរកឃើញ អ្នកជំងឺកូវីដ១៩ ចំនួន ១នាក់បន្ថែមទៀត នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ នៅភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា អ្នកវិជ្ជមានកូវីដ១៩រូបនេះ ជាអ្នកជំងឺដែលចូលសម្រាកព្យាបាល និងជាករណីមានទំនាក់ទំនងជាមួយ លោក ស៊ាន គឹមសាន ដែលវិជ្ជមានជំងឺកូវីដ-១៩...
ភ្នំពេញ៖ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួម ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងជាការចូលរួមចំណែកសកម្មភាពមនុស្សធម៌ នាយទាហាន នាយទាហានរង និង ពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧបត្ថម្ភថវិកា ចំនួនជិត៤០០លានរៀលជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។ TYDA សូមថ្លែងអំណរគុណចំពោះនាយទាហាន នាយទាហានរង និង ពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទដែលឧបត្ថម្ភថវិកាចំនួន ៣៦៨.៥០៤.៣០០...
ភ្នំពេញ ៖ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា កំពុងរៀបចំធ្វើផែនការលើកញ្ចប់ថវិកា ដើម្បីស្ដារសេដ្ឋកិច្ចប្រទេសកម្ពុជាឡើងវិ ញ ដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ តាមរយៈគេហទំព័រហ្វេសប៊ុក ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា «បច្ចុប្បន្ន ស្ថានទូតអូស្រ្តាលី កំពុងធ្វើផែនការលើកញ្ចប់ថវិកាបន្ទាប់ នៃការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងរបស់អូស្រ្តាលី ដល់កម្ពុជា។ បំពេញបន្ថែមលើជំនួយសុខាភិបាលរបស់យើង ផែនការនេះមានគោលបំណងជួយគាំទ្រដល់ប្រទេសកម្ពុជា...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុងជួយកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលបណ្តាលមកពី កូវីដ១៩ ហើយក៏កំពុងគាំទ្រវឌ្ឍនភាព នៃគោលដៅអភិវឌ្ឍន៍ រយៈពេលវែងរបស់ កម្ពុជាផងដែរ។ តាមរយៈបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ ADB ប្រចាំកម្ពុជា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ចៅ ស៉ីផន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឆ្លងជំងឺកូវីដ-១៩ ហើយទទួលមរណភាព កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។ យោងតាមលិខិត លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ផ្ញើជូននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ...
បាត់ដំបង៖ អគារមត្តេយ្យសិក្សាថ្មី ១ខ្នង មានចំនួន ៣បន្ទប់ត្រូវបានធ្វើពិធីក្រុងពលី សាងសង់នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ណុប ដារ៉ា អភិបាលរង ខេត្តបាត់ដំបង ។ អគារមតេយ្យសិក្សាថ្មី ១ខ្នង មាន៣បន្ទប់សាងសង់នៅក្នុងបរិវេណ គ្រឹះស្ថានបឋមសិក្សាវត្តគរ ស្ថិតនៅក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានលុបចោលការធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរ ចូលមកភូមិសាស្ត្រខេត្ត តាមរយៈជើងហោះហើរពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ។ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានចេញ សេចក្តីសម្រេចឲ្យធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរ តាមរយៈជើងហោះហើរពីភ្នំពេញ និងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕
កំពង់ចាម ៖ លោក វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកស្រី នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២១នេះ បាននាំអំណោយសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ផ្ដល់ជូន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩...