ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៤នាក់ទៀតតាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន៣៧នាក់ និងស្លាប់ចំនួន៥នាក់ ដោយ៣នាក់មិនបានចាក់វ៉ាក់សាំង។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន២៨នាក់ និងអ្នកដំណើរពីបរទេសចំនួន៦នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៩ ៩៧៧នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៣៥៧នាក់ និងអ្នកស្លាប់ចំនួន...
ភ្នំពេញ ៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប្រព័ន្ធទូទាត់សាច់ប្រាក់តាមឌីជីថល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការទូទាត់ប្រកបដោយប្រសិទ្ធភាព។ ក្នុងពិធីចុះអនុស្សរណៈយោគយល់ ស្តីពី «សហប្រតិបត្តិការលើបណ្តាញ ប្រព័ន្ធខេមបូឌានស៊ែស្វីច» (Cambodian Shared Switch) នាថ្ងៃទី២៣ វិច្ឆិកា...
ភ្នំពេញ: តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានបើកសវនាការ ជំនុំជម្រះ លើសំណុំក្តីព្រហ្មទណ្ឌ របស់ស្រ្តីជាប់ចោទម្នាក់ ដែលជានាយិការ នៃ ក្រុមហ៊ុន Nutrilatt Master LM Co. LTD ជាប់ពាក់ព័ន្ធនឹងការចែកចាយ និង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ធុរកិច្ចអាស៊ី-អ៊ឺរ៉ុប ថា កម្ពុជាពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយ តាមរយៈការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។ ក្នុងវេទិការសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី១ ក្រោមមូលបទ «ការផ្លាស់ប្ដូរទៅគន្លងប្រក្រតីភាពថ្មី ៖ ការលើកកម្ពស់ការចូលរួម ក្នុងខ្សែច្រវាក់ តម្លៃសកល ពហុភាភីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤» នាថ្ងៃទី២៤...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងក្របខណ្ឌពហុភាគីប្រទេសមួយចំនួន នៅមានទស្សនៈខ្វែងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។ ក្នុងវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អ៊ឺរ៉ុបលើកទី១ ក្រោមមូលបទ «ការផ្លាស់ប្តូរទៅ គន្លងប្រក្រតីភាពថ្មី ៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកលពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤» នាព្រឹកថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសថា បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ កាលពីថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២១នោះ បានជាប់ចំនួន១៤១ ០៥៦នាក់ ស្មើនឹង៩៥,៩៧ភាគរយ ក្នុងចំណោម១៥៤ ៨៩៩នាក់។ បេក្ខជនដាក់ពាក្យប្រឡងចំនួន១៥៤ ៨៩៩នាក់នេះ បានអវត្តមាន៩,២០២នាក់ ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវិដេអូ បាននិងកំពុងអញ្ជើញថ្លែងបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) ក្រោមមូលបទ «ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី ៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០» ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃ បានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ២០នាក់ (ស្រី ៩នាក់) ដែលត្រូវបានមេខ្យល់បោកបញ្ឆោត យកឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់។ ភ្លាមៗស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ ប្រទេសថៃ បានចុះទៅអន្តរាគមន៍ ជាមួយអាជ្ញាធរថៃ...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ បានប្រកាសសាលដីកា តម្កល់ទោស បុរសជាប់ចោទ ម្នាក់ ដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធបទល្មើស ឃាតកម្មគិតទុកជាមុន ដោយធ្វើការសម្លាប់អតីតប្រពន្ធរបស់គាត់ ដោយអារក នឹង កណ្តៀវ...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអះអាងថា ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត បង្កផលប៉ះពាល់អវិជ្ជមាន លើនយោយបាយ សេដ្ឋកិច្ច សន្តិសុខ និង សណ្តាប់ធ្នាប់សង្គម មិនអាចប្រកែកបាន។ ថ្លែ ង ក្នុ ង ពិធិបើកវេទិកាតុមូលនិពន្ធនាយកអាស៊ីអឺរ៉ុបលើកទី១០ (ASEFERT10)នៅ រា...