ព័ត៌មានជាតិ

Breaking News: កូរ៉េខាងជើង បាញ់ “មីស៊ីលផ្លោង ដែលសង្ស័យ” ចូលទៅក្នុងសមុទ្រ

សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បាននិយាយ កាលពីថ្ងៃអង្គារថា កូរ៉េខាងជើង បានបាញ់ “មីស៊ីលផ្លោងដែលសង្ស័យ” ចូលទៅក្នុងសមុទ្រ តិចជាងមួយសប្តាហ៍ បន្ទាប់ពីទីក្រុងព្យុងយ៉ាងរាយការណ៍ថា បានធ្វើតេស្តមីស៊ីលល្បឿនលឿន ជាងសំឡេង។ នេះបើតាមការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ បារាំង AFP នៅមុននេះបន្តិច។

ការបាញ់បង្ហោះ នាពេលព្រឹកព្រលឹម បានធ្វើឡើង នៅពេលដែល ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នា នៅទីក្រុងញូវយ៉ក ដើម្បីពិភាក្សា កាលពីសប្តាហ៍មុនអំពីការសាកល្បងអ្វីដែលទីក្រុងព្យុងយ៉ាង ហៅថាជាមីស៊ីល ដែលមានល្បឿនលឿនជាងសំឡេង។

To Top