ភ្នំពេញ ៖ លោក កុយ គួង អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ បានប្រកាសថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេស អាស៊ាន (AMM Retreat) ដែលគ្រោង រៀបចំធ្វើនៅថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ២០២២ខាងមុខ នៅខេត្តសៀមរាប ត្រូវបានលើកទៅធ្វើ នាពេលក្រោយវិញ។
ការលើកពេលនេះ ត្រូវបានលោក កុយ គួង បញ្ជាក់ពីមូលហេតុថា មកពីរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាច្រើនរូប មានការលំបាក ក្នុងការធ្វើដំណើរ មកចូលរួមក្នុងកិច្ចប្រជុំនេះ ៕
