ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី២-៨ កុម្ភៈ កម្ពុជា អាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយ ទៅមធ្យម

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២-៨ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួងធនធានទឹក បានរៀបរាប់ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពល ដូចជា ៖ ពីថ្ងៃទី២-៣ ខែកុម្ភៈ ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ, ពីថ្ងៃទី៤-៦ ខែកុម្ភៈ មានការកើតឡើងនូវឥទ្ធិពលពីរស្របគ្នា ពីទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសានក្នុងកម្រិតមធ្យម, ពីថ្ងៃទី៧-៨ ខែកុម្ភៈ ឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ៕

To Top