ព័ត៌មានជាតិ

លទ្ធផល​បង្ក្រាប ​បទល្មើស​គ្រឿងញៀន ទូ​ទាំង​ប្រទេស ​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ ចំនួន​ ២៦​ករណី​ ឃាត់ខ្លួន ​ជន​ពាក់ព័ន្ធ​ ចំនួន​ ៥២​នាក់​

​ភ្នំពេញ​ ៖​ គ្រឿងញៀន​បំផ្លាញ​អនាគត​អ្នក​ និង​ក្រុម​គ្រួសារ​អ្នក​ !​ ជនសង្ស័យ​ចំនួន ​៥២​នាក់ ​(​ស្រី​៣​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ប បទល្មើស​គ្រឿងញៀន ​ចំនួន​២៦​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​នេះ​ ។​ នេះតាមគេហទំព័រ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​ ៥២​នាក់​ រួម​មាន​ ៖​ +​ជួញដូរ​ ១៩​ករណី​ ឃាត់​ ៣៤​នាក់​ និង​ប្រើប្រាស់​ ៧​ករណី​ ឃាត់​ ១៨​នាក់​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប ​ក្នុង​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ រួម​មាន​ ៖​ -​មេ​តំ​ហ្វេ​តា​មីន​(Ice)=​ ៧៥,៨៧​ក្រាម​ និង​២១​កញ្ចប់​តូច​ និង​មេ​តំ​ហ្វេ​តា​មីន​ (Wy)=០,០៩​ក្រាម​ ។​

​លទ្ធផល​ខាងលើ​ ១១​អង្គភាព ​បាន​ចូលរួម​បង្ក្រាប​ ៖​ 
​នគរបាល​ ៖​ ៩​អង្គភាព​ 

១​ /​ មន្ទីរ​៖​ ជួញដូរ​ ៤​ករណី​ ឃាត់​ ៥​នាក់​ ប្រើប្រាស់​ ៥​ករណី​ ឃាត់​ ១១​នាក់​ ចាប់​យក​Ice​ ៤,៧៨​ក្រាម​។​ 

២​ /​ បន្ទាយ​មាន​ជ័យ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ២៦,១៨​ក្រាម​។​ 

៣​ /​ បាត់ដំបង​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ចាប់​យក​Ice​ ១១,៩៥​ក្រាម​ និង​Wy​ ០,០៩​ក្រាម​។​ 

៤​ /​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៧​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ២៤,៧៩​ក្រាម​។​ 

៥​ /​ កំពង់ឆ្នាំង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៣​កញ្ចប់​តូច​។​ 

៦​ /​ កំពង់ធំ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​ 

៧​ /​ ក្រចេះ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៣​កញ្ចប់​តូច​។​ 

៨​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៥​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ១៣​កញ្ចប់​តូច​។​ 

៩​ /​ ពោធិ៍សាត់​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៣​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ៧,២៧​ក្រាម​។​ 

​កងរាជអាវុធហត្ថ​ ៖​ ៣​អង្គភាព​ 

១​ /​ បាត់ដំបង​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​ 

២​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ០,៩០​ក្រាម​។​ 

៣​ /​ ប៉ៃលិន​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​ ៕

To Top