ព័ត៌មានជាតិ

ឆ្នាំ២០២២នេះ វត្តមានជនបរទេស ក្នុងប្រព័ន្ធសរុបចំនួន ជាង ៣៨ម៉ឺន

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ឆ្នាំ២០២២នេះ វត្តមានជនបរទេស ក្នុងប្រព័ន្ធសរុបចំនួន ជាង ៣៨ម៉ឺន។

គេហទំព័រអគ្គស្នងការ បានឱ្យដឹងថា បើតាមរបាយការណ៍ស្តីពីលទ្ធផល នៃការងារគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា ក្រោយពីទទួលបានការបណ្តុះបណ្តាល រួចហើយ ស្នងការនគរបាលរាជធានីខេត្តទាំងអស់ បានស្នើសុំមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបង្កើតគណនីជូនមន្ត្រីជំនាញ និងមន្ត្រីនគរបាលនៅតាមប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ សរុបចំនួន ៤១០០ករណី ដើម្បីប្រើប្រាស់ ក្នុងការតាមដានគ្រប់គ្រងជនបរទេស នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានោះមន្ត្រីនគរបាល បានចុះធ្វើការផ្សព្វផ្សាយ និងណែនាំដល់ ម្ចាស់ទីតាំងលំនៅដ្ឋាន ដែលមានជនបរទេសស្នាក់នៅ អោយចុះឈ្មោះបង្កើតគណនី ដើម្បីរាយការណ៍ពីវត្តមានជនបរទេស ស្នាក់នៅ ទីតាំងរបស់ខ្លួន។

ជាលទ្ធផល មកដល់ខែមករា ឆ្នាំ២០២២នេះ មានម្ចាស់អ្នកកាន់កាប់លំនៅដ្ឋាន បានស្នើបង្កើតគណនីសរុបចំនួន៧១,៩៥៥គណនី ហើយបានរាយការណ៍ពីវត្តមាន ជនបរទេសក្នុងប្រព័ន្ធសរុប ចំនួន៣៨ម៉ឺន ២ពាន់ ៨៣១នាក់៕

To Top