ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ លុបអាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិ២ ក្រុមហ៊ុន

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចលុបអាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិរបស់ក្រុមហ៊ុន 56B-LINK SUPPLY CHAIN MANAGENT CO., LTD. និងក្រុមហ៊ុន KH TRANSPORTATION EXPRESS CO., LTD.ដែលបានដាក់ពាក្យសុំឈប់ធ្វើអាជីវកម្ម ។

បើតាមលិខិតក្រសួង ប្រតិបត្តិករមួយចំនួននៅមិនអនុវត្ត ឬអនុវត្តមិនទាន់បានពេញលេញស្របតាមច្បាប់ ឬលក្ខខណ្ឌនៃអាជ្ញាបណ្ណរបស់ក្រសួងនៅឡើយ ក្នុងនោះ ក្រសួងក៏បានណែនាំដល់ប្រតិបត្តិករទាំងពីរខាងលើឲ្យបំពេញមានកាតព្វកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក អតិថិជន និងតតិយជន ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមានដែរ ៕

To Top