ព័ត៌មានជាតិ

Twitterខុទ្ទកាល័យនាយករដ្ឋមន្រ្តី រំលេចរូបភាព ដំណើរទស្សនកិច្ច របស់តារាហូលីវូដ Angelina Jolie នៅប្រាសាទអង្គរ

ភ្នំពេញ៖ គណនីTwitterr ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី បានរំលេចរូបភាព ៣សន្លឹក នៃដំណើរទស្សនកិច្ច របស់តារាហូលីវូដ Angelina Jolie នៅប្រាសាទអង្គរ។

ប្រភពដដែល បានសរសេរថា “តារា​ហូលីវូដ​ដ៏​ល្បី​ឈ្មោះ​អ្នកនាង Angelina Jolie និង​កូនៗ​ ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​នៅ​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ”។

ប្រទេសកម្ពុជា បានបើកទទួលភ្ញៀវទេសចរ អន្តរជាតិ ចាក់វ៉ាក់សាំង សម្រាប់ដំណើរកម្សាន្តរបស់ពួក ជាមួយនឹងលក្ខខណ្ឌមួយចំនួន តាមវិធានសុខាភិបាលនៃប្រទេសកម្ពុជា។

យ៉ាងណាក៏ដោយ នេះ ជាសេចក្តីរាយការណ៍លើកដំបូង សម្រាប់តារាហូលីវូដ ដ៏ល្បីដែលមានកូនចិញ្ចឹមខ្មែរម្នាក់ មកសទស្សនកិច្ច នៅកម្ពុជា ចំពេលដែលមានការកើនឡើង នៃការរីករាលដាល កូវីដ១៩ បំភ្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង។

To Top