ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចុះធ្វើជំរឿនសេដ្ឋកិច្ច តាមបណ្តារោងចក្រ សហគ្រាស នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ រហូតដល់ចប់ជាស្ថាពរ។
យោងតាមសេចក្ដីជូនដំណឹងក្រសួងការងារ នាថ្ងៃទី២៤ កុម្ភៈ បានបញ្ជាក់ថា ដើម្បីប្រមូលទិន្នន័យព័ត៌មានបច្ចុប្បន្នភាព អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាគ្រប់វិស័យ (ឧស្សាហកម្ម និងសេវាកម្ម) សមភាពយេនឌ័រ លក្ខណៈនៃប្រភេទអាជីវកម្ម ស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាព សេដ្ឋកិច្ច ចំនួនសហគ្រាស (ខ្នាតមីក្រូ តូច មធ្យម និងខ្នាតធំ) ចំនួនកម្លាំងពលកម្ម (កម្មករនិយោជិត) និងព័ត៌មានផ្សេងៗទៀត ក្រសួងផែនការ នឹងចាត់មន្រ្តីជំរឿនចុះសម្ភាសន៍ និងកត់ត្រាទិន្នន័យស្ថិតិ នៅតាមរោងចក្រ សហគ្រាសទាំងអស់ នៅតាមមូលដ្ឋានភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ រាជធានី-ខេត្ត។
ក្រសួងការងារជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ នឹងផ្តល់កិច្ចសហការ សម្របសម្រួលដល់មន្រ្តីជំរឿន របស់ក្រសួងផែនការ ក្នុងការ សម្ភាស និងកត់ត្រាទិន្នន័យស្ថិតិនៅតាមរោងចក្រ សហគ្រាស ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
