ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំ (គ.ជ.ប)ការបោះឆ្នោតលោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា មានគណបក្សនយោបាយមួយ មានគម្រោងអុកឡុកក្នុងដំណើរការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ប៉ុន្តែមិនមានសម្រេច។
ក្នុងសន្និសីទសារព័ត៌មាន ល្ងាចថ្ងៃ៥មិថុនា លោក ប្រាជ្ញ ចន្ទបានលើកឡើងថា តាមទទួលព័ត៌មាន គ.ជ.ប ដឹងមានគណបក្សនយោបាយមួយ មានគម្រោងចង់ធ្វើការរំខានអុកឡុក ក្នុងអំឡុងដំណើរការបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ ដោយសារតាមទប់ស្កាត់ទាន់ពេល។
លោកថា គម្រោងនោះគណបក្សនយោបាយនោះ ចង់ប្រមូលផ្តុំអ្នកគាំទ្រខ្លួន ដើម្បីធ្វើការអុកឡុក។ យ៉ាងណាក្តីប្រធាន គ.ជ.ប មិនបានបញ្ជាក់ឈ្មោះចំៗ គណបក្សនយោបាយ ដែលមានគម្រោងរៀបចំអុកឡុកនោះទេ។
លោកប្រធានបានលើកឡើងថា ទោះបីមានគម្រោងក្តី នៅតាមបណ្តាកា់រិយាល័យ មិនមានបាតុភាពណាមួយកើតឡើងនោះទេ ដោយសារខាងក្រសួងមហាផ្ទៃ និងគ.ជ.ប រៀបចំទប់ស្កាត់ទាន់៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									