ភ្នំពេញ ៖ សៀវភៅ «កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ» (the Taste of Angkor) បានឈ្នះពានរង្វាន់ចំនួនពីរពី Gourmand World Cookbook Awards 2022 នៅក្នុងសន្និសីទម្ហូបអាហារអន្តរជាតិ (Umeå) នៅប្រទេសស៊ុយអែតនាថ្ងៃទី២-៥ ខែមិថុនា ឆ្នាំ២០២២ ។
ពានរង្វាន់ទាំងពីរនោះរួមមាន៖ ១ «សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ», ២ «សៀវភៅមុខម្ហូបរៀបរៀង ដោយថ្នាក់ដឹកនាំនៃរដ្ឋ» (អារម្ភកថារបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន) ។
សៀវភៅមុខម្ហូបខ្មែរមួយទៀត ក្រោមចំណងជើងថា «តម្រាភោជនាហារ» ក៏ទទួលបានពានរង្វាន់ពិសេស ពីគណៈវិនិច្ឆ័យនៃ Gourmand World Cookbook Awards 2022 ផងដែរ ៕