ព័ត៌មានជាតិ

Top Story: កំពូលតារាហូលីវូដ អែនជូលីណា ជូលី បង្ហោះរូប អង្គរវត្ត ទាក់ទាញការចាប់អារម្មណ៍ ជុំវិញពិភពលោក (Video)

ភ្នំពេញ៖ កំពូលតារាហូលីវូដ អែនជូលីណា ជូលី (Angelina Jolie) ដ៏ល្បាញល្បី បានបង្ហោះរូបអង្គរវត្ត បង្កឱ្យមានការ​ទាក់ទាញចំណាប់អារម្មណ៍ ជុំវិញពិភពលោក ពីរូបភាពរបស់តារា នៅមុខប្រាសាទអង្គរដ៏ល្បាញល្បី​របស់កម្ពុជា ដែលបតិកភណ្ឌពិភពលោកផងដែរ។

តាមរយៈបណ្តាញសង្គមហ្វេសហ៊ុកនៅថ្ងៃទី១៦ ខែមិថុនា អ្នកនាង អែនជូលីណា បានគ្រងសម្លៀកបំពាក់រូបពណ៌ បង្ហាញពីភាពបរិសុទ្ធ និងការគោរពបូជាចំពោះបតិកភណ្ឌពិភពលោក ដ៏ល្អឯកគ្មាន២នៅចក្រវាឡ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសជួបសំណេះសំណេលជាមួយ និស្សិតសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃអង្គារទី ១៤ ខែមិថុនា ឆ្នាំ២០២២ ក៏បានបង្ហាញក្តីសង្ឃឹមនៃការរស់ឡើងវិញ នៃវិស័យទេសសចរណ៍កម្ពុជា ដោយក្នុង១សប្តាហ៍ នៃខែមិថុនា ឆ្នាំ២០២២ មានយន្តហោះចុះ នៅកម្ពុជា ប្រមាណ៤០០ជើង។

កំណើនភ្ញៀវតាមជើងយន្តហោះកើនឡើងបែបនេះ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន​ បានបើកទទួលភ្ញៀវចាក់វ៉ាក់សាំង​កូវីដ១៩ រួច​ អាចមកទស្សនានៅប្រទេសកម្ពុជា ដោយគ្មានធ្វើចត្តាឡីស័ក រឺលិខិតបញ្ជាក់វិជ្ជមានកូវីដ១៩នោះឡើយ។

ខេត្តសៀមរាប ក៏ទើបស្ថាបនារួចរាល់ហើយដែរនូវផ្លូវចំនួន៣៦ខ្សែ សម្រាប់បំរើវិស័យទេសចរណ៍។ ភ្ញៀវទេសចរ​អន្តរជាតិ ដែលនឹងមកទស្សនាខេត្តសៀមរាប ពិតជានឹងមានការភ្ញាក់ជាក់ជាមិនខាន​ចំពោះសមិទ្ធផលនេះ របស់ខេត្តសៀមរាប។

ដោយ៖ សយ សុភា

To Top