នយោបាយ

គណបក្សប្រជាជន នឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាត លើកទី១២របស់ICAPP និងកិច្ចប្រជុំលើកទី៣ACC នៅឆ្នាំ២០២៤

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត លើកទី១២ របស់គណបក្សនយោបាយនៅអាស៊ី(ICAPP) និងកិច្ចប្រជុំលើកទី៣ នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅឆ្នាំ២០២៤ខាងមុខ តាមពេលវេលាសមស្រប។

ការបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានធ្វើឡើងក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិរបស់ ICAPP លើកទី៣៧ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅក្រុងបា្រក សាធារណរដ្ឋឆេក។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃ២៧ មិថុនា ។

សេចក្តីប្រកាសបន្តថា មហាសន្និបាតលើកទី១២របស់ ICAPP នឹងរៀបចំបញ្ចូលគ្នានូវវេទិកា និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត របស់ ICAPP ។ កិច្ចប្រជុំនេះ នឹងក្លាយជាព្រឹត្តិការណ៍ នៃការជួបជុំមហាគ្រួសារគណបកុ្សនយោបាយ នៅអាស៊ីមួយ នៅកម្ពុជា ។

សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា ធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតលើកទី៦របស់ ICAPP កាលពីខែធ្នូ ឆ្នាំ២០១០ នៅភ្នំពេញ និងកិច្ចប្រជុំលើកទី១របស់ ACC កាលពីខែមករា ឆ្នាំ២០១៩ នៅសៀមរាប និងកិច្ចប្រជុំលើកទី២របស់ ACC តាមប្រព័ន្ធអ៊ីធើណេត កាលពីខែមីនា ឆ្នាំ២០២១ ៕

To Top