នយោបាយ

លោក សុន ឆ័យ ចូលបំភ្លឺនៅតុលាការ តាមការគ្រោងទុក (Video)

ភ្នំពេញ ៖ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្តឹង របស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប)ដែលបានប្តឹងលោកពីបទបរិហារកេរ្តិ៍ លើដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខេមិថុនា ឆ្នាំ២០២២ ខណៈអ្នកគាំទ្រលោក ជាច្រើននាក់ បាននៅរង់ចាំមុខតុលាការផងដែរ ។

បណ្តឹងរបស់គ.ជ.បធ្វើឡើងតាមរយៈលោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ជាតំណាងឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យប្តឹងលោក សុន ឆ័យ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឲ្យធ្វើលិខិតសុំទោសជាសាធារណៈ។

ក្រៅពីបណ្តឹងរបស់គ.ជ.ប ទាមទារឲ្យបង់ពិន័យប្រហែល ១០លានរៀលនោះ ក៏មានបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាមួយទៀតផងដែរ ទាមទារផ្តល់សំណងប្រហែលជា១លានដុល្លារ ៕

To Top